ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ការស្លាប់​របស់​ស្ត្រី​ម៉ាស្សា​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2018 ក+ ក-

​ភ្នំពេញ ៖ កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ជា​ឃាតករ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព វាយ​ប្លន់​សម្លាប់​នារី ម៉ាស្សា​ម្នាក់​នៅក្នុង​ផ្ទះ​កាលពី​ថ្ងៃ​ម្សិលមិញ នៅ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

បុរស​ជា​បុគ្គលិក​ហាង​ម៉ាស្សា​ជា​ជនដៃដល់​ម្នាក់ ត្រូវបាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ស្រាវជ្រាវ និង ឈានទៅដល់​ការ ចាប់ខ្លួនបាន​ហើយ ក្រោយពី​រូបគេ​បានធ្វើ​សកម្មភាព​វាយ​ប្លន់​សម្លាប់​នារី​ម៉ាស្សា​ម្នាក់​យក​គ្រឿង​អង្ការ និង ទ្រព្យសម្បត្តិ​មួយ ចំនួន​នៅក្នុង​ផ្ទះ​យ៉ាង​សាហាវព្រៃផ្សៃ​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ​។​ការចាប់​ឃាត់ខ្លួន​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១ និង ០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នៅក្នុង​តំបន់​មិន​រៀបរយ មួយកន្លែង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជា​តំបន់​គ្រឿងញៀន នោះ និង​បាន​បញ្ជូនបន្ត​យកមក​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​វិញ​ផងដែរ​។​

តាម​ប្រភពព័ត៌មាន​ពីស​ម្ថ​កិច្ច​បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​កើតមាន​នូវ​ករណី​ឃាតកម្ម​ប្លន់​សម្លាប់​ដ៏​សាហាវ ទៅលើ​ស្ត្រី ម៉ាស្សា​ម្នាក់​នៅក្នុង​ផ្ទះ​រួចមក កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន សហការ​ជាមួយនិង កម្លាំង​នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ និង កម្លាំង​នគរបាល​ខណ្ឌមានជ័យ បានធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានទៅដល់​បុរស​ជា​ជនដៃដល់​ម្នាក់​ផងដែរ​។​បុរស​ជា​ឃាតករ​នេះ​មានឈ្មោះ ហុង សុខ​ហេង អាយុ ៤១​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្នុង​ហាង​ម៉ាស្សា​មួយកន្លែង ដែលមាន​ទីតាំង​នៅក្បែរ​រង្វង់​មូល​ផ្សា​ដើមថ្កូវ និង ផ្ទះកើតហេតុ​ខាងលើ និង ស្នាក់​នៅក្នុង​កន្លែងធ្វើកា​រ​នោះ​ផងដែរ​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា ក្រោយពេល កើតហេតុ​កាលពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ ក្រោយពេល​ថ្ងៃ​ចូលឆ្នាំ​ហើយ​មួយថ្ងៃ កាលពី​ថ្ងៃ​ម្សិលមិញ​រួចមក កម្លាំង​របស់លោក​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃ​ជើង ទើប​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​បាន​ជនដៃដល់​ក្នុង​អំពើរ​ប្លន់ សម្លាប់​យក​គ្រឿង​អង្ការ និង​ទ្រព្យសម្បត្តិ​ម្នាក់​ខាងលើនេះ ដោយ​ធ្វើការ​ដកហូត​បាន​ខ្សែ​រករ ខ្សែរ​ដៃ ខ្សែរ​ជើង និង ទូរស័ព្ទដៃ​ម៉ាក​សាំ​ស៊ុ​ង ចំនួន​មួយគ្រឿង​ផងដែរ ដែល​សុទ្ធ​ជា​របស់​នារី​រងគ្រោះ​ទាំងអស់​មកវិញ​។​

ក្រោយ​មានការ​សហការគ្នា​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បុរស​ជា​ជនដៃដល់​ក្នុង​អំពើរ​ឃាតកម្ម​ប្លន់​សម្លាប់​ម្នាក់​ខាង លើ ឬ​យម​ទាំង​វត្ថុតាង​រួចហើយ ក៏បាន​នាំខ្លួន​យកមក​កាន់​អធិការ​ស​ដ្ឋា​ន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត​ផងដែរ​៕