ខេត្តព្រះសីហនុ ៖ តំណាងប្រជាពលរដ្ឋមានផ្ទះដែលកំពុងលិចលង់ដោយ ជំនន់ទឹកភ្លៀងនៅតំបន់នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយដែលមានទីតាំងស្ថិតក្នុងក្រុមទី១០និងទី១១ ភូមិមួយសង្កាត់លេខមួយក្រុង-ខេត្តព្រះសីហនុ លោកបានឡើកលើងថាៈ ដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុន ឯកជន មួយ ឈ្មោះ ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អានកូ សំរាប់យកទឹកមកបំរើសេច ត្រូវការ អ្នករស់ នៅក្នុងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និង ស្រុកព្រៃនប់ បានលើកទំនប់ទឹក ការពារទឹកស្អាត របស់ក្រុមហ៊ុន មួយនេះ ទើបបណ្តាលអោយមានការលិចលង់ផ្ទះសំបែង របស់ប្រជាពលរដ្ឋអស់ជាង៥០ខ្នងដែលបង្ករអោយមានការលំបាក ដល់ការរស់នៅ របស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន មេគង្គប៉ុស្តិ៍ ប្រចាំខេត្តព្រះសីហនុ
ដែលបានចុះទៅផ្ទឹតយករូបភាពដល់កន្លែងកើតហេតុ បងប្រុសឈ្មោះ ឌិន ស្រឿន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់លិចលង់
ដោយសារជំនន់ទឹកភ្លៀងនេះបានអោយដឹងថា៖ផ្ទះប្រជាពលរដ្ឋដែលត្រូវ
លិចលង់នេះប្រហែលជា៦០ទៅ៧០គ្រួសារបើគិតជាខ្នងផ្ទះ អស់ជាង៥០ខ្នង
បងប្រុសថា ការលិចលង់ផ្ទះនេះគឺបណ្តាលមកពីក្រុមហ៊ុនទឹកស្អាត អាន កូ
ទប់ទំនប់ទើបបណ្តាលអោយលិចលង់ផ្ទះប្រជាពលរដ្ឋបែបនេះ។
ចំណែកបងស្រី ឈ្មោះ ស៊ីម ណារ៉េត ដែលជាប្រជាពលរដ្ឋរស់នៅទីនោះ៨
ឆ្នាំកន្លងមកហើយបានមានប្រសាសន៍អោយដឹងថា៖ទឹកជនលិចនេះមានរយៈពេលជិត៤ខែ មកហើយ ការពីមុនមកមិនដែលជនលិចបែបនេះទេ។អ៊ំស្រីបានបន្តថា កន្លងមកធ្លាប់មានអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យដល់ទីតាំងនោះដែរ តែបានត្រឹមទៅមើលតែប៉ុណ្ណោះទេ មិនអាចទៅសម្របសម្រួលជាមួយក្រុមហ៊ុន អាន កូន អោយរំដោះ ទឹក ដើម្បីការលិចលង់ផ្ទះសំបែងរបស់ពួកគាត់បានទេ។ អ៊ំស្រីបន្តថាប្រជាពល
រដ្ឋធ្លាប់ឡើងទៅប្រជុំនៅសាលាសង្កាត់ លេខ១ ក្រុងព្រះសីហនុ ពេលនោះ លោក ចៅសង្កាត់ និយាយថាបងប្អូន ចង់អោយទឹកលិចផ្ទះបងប្អូន ឆាប់ស្រក
ទាល់តែនាំគ្នាទៅ តវ៉ា នៅសាលាក្រុងឬសាលាខេត្តដោយខ្លួនឯងទៅ។ សំដី
មិនទទួលខុសត្រូវរបស់លោកចៅសង្កាត់រូប នេះត្រូវបានមតិហាជនរស់ នៅ ក្នុង ក្រុងព្រះសីហនុ រិះគន់ចំៗថាលោក ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
នេះរូបនេះមិនមានសមត្ថភាព ធ្វើជាចៅសង្កាត់នោះទេ។
ដូចគ្នានោះដែរ បងស្រីឈ្មោះ ស៊ូ អ៊ាន តំណាងអោយប្រជាពលរដ្ឋរងគ្រោះ ដោយសារ ទឹក លិចផ្ទះ ពួកគាត រស់នៅ ក្នុងទី១១ បានប្រាប់អោយដឹងថា៖ បងស្រីរងផលប៉ះពាល់ពីផ្លូវរទេះភ្លើងហើយត្រូវបានអាជ្ញាធរខេត្តចែកដីអោយមករស់នៅទីនេះជិត១០ឆ្នាំមកហើយមិនដែលមានផលលិចលងផ្ទះ សំបែង នោះទេ តែ ឥឡូវនេះបងស្រីជួបប្រទះហើយ បងស្រីថា សព្វថ្ងៃគឺពិបាក រស់ នៅណាស់ហេតុដូច្នេះហើយ បងស្រី ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ ផងដែរ សូមសំនូមពរអោយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តព្រះសីហនុ មេត្តា ជួយ ធ្វើអន្តរាគមន៍ជាមួយក្រុមហ៊ុន ទឹកស្អាត អានកូនេះដើម្បិអោយ ក្រុមហ៊ុន ជួយ រំដោះ ទឹកដែលកំពុងលិចលង់ផ្ទះសំបែងរបស់ពួកគាត់ អោយមក ដូច ដើម វិញ។
ទាក់ទងទៅនិងបញ្ហានេះ លោក ប្រធានរដ្ឋបាលរបស់ ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អានកូ មិនអាចធ្វើការទំនាក់ទំនង់បានទេ ដោយសារតែ អ្នក
យកព័ត៌មានយើងខំព្យាយាម ខលទៅទំនាក់ទំនង់ តាម ទូរស័ព្ទដែរ តែទូរស័ព្ទ លោកប្រធានរដ្ឋបាលមិនអាចទាក់ទងបាន។
ចំណែក លោក ស្រ៊ុន ស្រ៊ន់ អភិបាល រង ខេត្តព្រះសីហនុ និង ជាប្រធាន
ក្រុមការងារដោះស្រាយទំនាស់ លោកបានមានប្រសាសន៍តាមរយៈទូរស័ព្ទ
កាលពីវេលាម៉ោង ១០និង ៤៦ នាទី ព្រឹកថ្ងៃទី១១ ខែ មេសា នេះថា ៖ បញ្ហាទឹកលិចលង់ផ្ទះប្រជាពលរដ្ឋនេះ លោក បានបង្កើតក្រុមការងារគណៈ
បញ្ជាការឯកភាពខេត្តចុះទៅ ពិនិត្យមើលផលប៉ះពាល់ ផ្ទះប្រជាពលរដ្ឋទាំង
ជាមួយ តំណាងក្រុមហ៊ុន ផ្គត់ផ្គង់ ទឹកស្អាត អានកូនេះហើយ។ ហើយខាងក្រុមហ៊ុន សន្យាជាមួយនិងក្រុមការងារថា ក្រុមហ៊ុន នឹងយកគ្រឿង
ចក្រ មកកាយទំនប់ដើម្បីរំដោះទឹកចេញ តែហូតមកដល់ពេលនេះ ទឹកទាំង នោះ នៅតែមិនឃើញស្រក លោក ថា លោក និងព្យាយាម ខល ទៅប្រាប់ ក្រុមហ៊ុនម្តងទៀតដើម្បីក្រុមហ៊ុនជួយ រំដោះទុក្ខលំបាកពីផលលិច លងផ្ទះ សំបែងរបស់ បងប្អូន ប្រជាពល រដ្ឋ ដែលកំពុងរង គ្រោះនេះ អោយខាន តែបាន ព្រោះបើប្រជាពលរដ្ឋដែលកំពុងមានទុក្ខលំបាករដ្ឋបាលខេត្ត ក៏មិនសប្បាយចិត្តដែរ៕