ព្រៃវែង ៖ រយៈពេលតែ១ថ្ងៃកម្លាំងសមត្ថកិច្ចនគរបាលស្នងការខេត្តព្រៃវែងបានធ្វើការស្រាវជ្រាវឈានដល់កំណត់បានមុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យជាឃាតកដែលរំលោភសម្លាប់កុមារីម្នាក់ក្នុងចេតីយ៍ទាំងថ្ងៃរួចយកសពទៅបោះចោលនៅមាត់ស្រះទឹកវត្តសទ្ធា!ភូមិសទ្ធា.ឃុំរំចេក.ស្រុកព្រះស្តេច.ខេត្តព្រៃវែងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រីពៅ.ជីវីស្នងការរងនគរបាលទទួលផ្នែកព្រហ្មទណ្ឌខេត្តព្រៃវែងបានប្រាប់ឲ្យដឹងថាជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះពេជ.ពិសីភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិកើតហេតុ!ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨នៅចំណុចភូមិរបស់ខ្លួន។ ហើយជនសង្ស័យម្នាក់នេះ បានសារភាពថាខ្លួនពិតជាបានចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។
មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់កុមារីជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។
គួរម្លឹកថា កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច។ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ
ម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្ដេច។
ត្រូវបានជនដៃដល់រំលោភសម្លាប់នៅចំណុចក្នុងចេតិយ មាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលា ម៉ោង១៤:៤០នាទីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។ក្រោយពិនិត្យសមត្ថកិច្ចសន្និដ្ឋានថា ជាករណីរំលោភសំលាប់យកសពបោះចោលក្នុងស្រះទឹក នាចំណុចខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចយើង កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕