ភ្នំពេញ ៖ ២០១៨ បានឲ្យដឹងថា ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីស្ថានីយភ្នំពេញ-ទៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ បានចំនួន១៣៦៨១នាក់ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។
គួរជម្រាបថា រថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានត្រូវ បើក ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group។
សម្រាប់ការដាក់ឲ្យប្រើប្រាស់ផ្លូវដែកជា បណ្តោះអាសន្ននេះ ប្រជាពលរដ្ឋអាចធ្វើដំណើរតាម រថភ្លើងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ ជា ពិសេសភ្ញៀវជាតិនិងអន្តរជាតិ ដែលត្រូវធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមិន ស្ទះចរាចរណ៍ ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងសុវត្ថិភាព។
រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូន អ្នកដំណើរពី ស្ថានីយ រថភ្លើងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រថភ្លើងសាកល្បងនេះ អាចផ្ទុក អ្នកដំណើររួមទាំងអ្នកអង្គុយនិងអ្នកឈរ ប្រ មាណ១០០នាក់ផងដែរ។ នៅក្នុងរថភ្លើងមានបំពាក់ ម៉ាស៊ីនត្រជាក់។ ប្រជាពល រដ្ឋដែលរស់នៅ ក្បែរព្រលានយន្តហោះ ហើយចង់ឡើងមក កណ្ដាល រាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។
ផ្លូវដែកនេះបំបែកពីផ្លូវចាស់(ដែលចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តព្រះ សីហនុ) ចូលទៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញកាត់តាមមហាវិធីសហភាពសូវៀត។ កំណាត់ ថ្មីនេះមានប្រវែងជិត១០គីឡូម៉ែត្រ( ១,៩១៣ម៉ែត្រ)។ រថភ្លើងសាកល្បងនេះ មានចំនួន២គ្រឿងតែ រថភ្លើងទំនើប៣គ្រឿងទៀតដែលទិញពីប្រទេសមិកស៊ីកូ នឹងមកដល់ស្រុកខ្មែរនៅខែមិថុនា។ ការ ដាក់ឲ្យដំណើរផ្លូវដែកថ្មីចូលព្រលានយន្តហោះ ជាមួយនឹងការដឹកជញ្ជូនថ្មីតាមផ្លូវ ដែកក្នុងរាជ ធានី ភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលា នយន្តហោះ មិនមានការព្រួយបារម្ភ ពីបញ្ហា កកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយព្រមទាំងចំណេញពេលវេលាទៀត។ ពិសេសជាងនេះទៅ ទៀត ដោយមានការសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រាល់អ្នកធ្វើដំណើរ តាម ជើងយន្តហោះអាចចុះឈ្មោះ Check in និងដាក់ឥវ៉ាន់ដោយខ្លួនឯងជាមួយ នឹងម៉ាស៊ីនស្វ័យ ប្រវត្តិ ពីស្ថានីយ៍អាយស្ម័យយានរាជធានីភ្នំពេញបានតែម្តង។ ដោយឡែកការដឹកជញ្ជូនអ្នក ដំណើរ ពី ប៉ោយប៉ែត សិរីសោភ័ណ( ទៅមក) បានចំនួនប្រមា ណ៨៩៨៤នាក់ហើយ ចាប់ពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែ មេ សា ឆ្នាំ២០១៨ លោកអ្នកក៏អាចធ្វើដំណើរដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៨៕