កណ្តាល ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយវិទ្យា ស្ថាន ស្តង់ដារកម្ពុជា សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល កាលពីថ្ងៃទី ២០ ខែមសា ឆ្នាំ២០១៨ នេះ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរោងចក្រផលិត ភេសជ្ជៈប៉ូវកម្លាំង មួយ កន្លែងមានយីហោ b-smart ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ប្រតិបត្តិការ ក្ដៅនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហេង ផេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ។
ម្ចាស់ទីតាំងមានឈ្មោះ ងន សុគន្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុក កំណើត នៅភ្នំពេញ មុខរបរម្ចាស់រោងចក្រ ។ ក្រោយការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរក ឃើញភេសជ្ជៈ b-smart ដូចជា green tea, honey strawberry, energy drink បៃតង, energy drink ខៀវ ដែលផលិតពុំបានអនុលោមត្រឹមត្រូវតាមការចុះបញ្ជី ច.ប.ផ នៅវិទ្យាស្ថានស្តង់ដារ កម្ពុជា នោះទ្បើយ ព្រមជាមួយទីតាំងពុំបានរៀបចំតាមបទដ្ឋានត្រឹមត្រូវ និងខ្វះអនាម័យទៀតផង។
បើទោះបីរកឃើញជាក់ស្តែងថា រោងចក្រមួយកន្លែងនេះ ផលិតភេសជ្ជៈប៉ូវកម្លាំងមិនត្រឹមត្រូវ តាមការចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដាកម្ពុជាក៏ដោយ សមត្ថកិច្ចពុំបានបិទរោងចក្រនោះឡើយ។ ពោល គ្រាន់តែណែនាំឲ្យម្ចាស់សិប្បកម្ម ឲ្យអនុវត្តស្របតាមស្តង់ដា បទដ្ឋានបច្ចេកទេសនិងអនាម័យត្រឹមត្រូវ ព្រមទាំងតម្រូវឲ្យម្ចាស់ទីតាំងដែលមានឈ្មោះងន សុគន្ធ ទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ដើម្បីសាកសួរបំភ្លឺបន្ថែម ដើម្បីបន្តតាមនីតិវិធី។
ទាក់ទងនឹងករណីនេះ ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ប្រចាំខេត្តកណ្តាល មិនទាន់អាចសុំការ ពន្យល់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត កណ្តាល បាននៅឡើយទេ នៅល្ងាចថ្ងៃទី ២០ ខែមេសា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការខាងលើនេះដោយ សារទូរស័ព្ទរបស់លោកភ្ជាប់ប្រព័ន្ធបានហើយ តែពុំមានអ្នកលើកទទួល ៕