រថភ្លើង​បុក​រថយន្ត​មួយ​បាំង​កន្លះ​នៅ​ប៉ោយប៉ែត​របួស​អ្នកបើកបរ​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2018 ក+ ក-

​បន្ទាយមានជ័យ ៖ នេះ​ជា​លើក​ទី​២​ហើយ ដែល​ខ្សែ​រថភ្លើង​មួយ​បាន​បុក​ចំ​ទទឹង​រថយន្ត​ប្រភេទ មួយ បាំង​កន្លះ​មួយគ្រឿង កាលពី​វេលា​ម៉ោង​១០ និង​៣៥ នាទី ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច សួនច្បារ​ប៉ោយប៉ែត​មានជ័យ និង​ឃ្លាំង​ស្តុក​កៅស៊ូ​បេ​ទី​ម ចាក់​ថ្នល់​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បណ្តាល​ឲ្យ អ្នកបើកបរ​រថយន្ត​របួសធ្ងន់​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ខ្សែ​រថភ្លើង​មួយ បានចេញ​ដំណើរ​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ក្រុង​សិរីសោភ័ណ តែ​ត្រូវ​ស្ទះ​មួយ​អស់​រយ​: ទម្រាំ​ស្ទូច​ឡាន​នោះ​ចេញ​បាន​។ រថយន្ត​តូច​ម៉ាក​នីសា​ន់​១​បាំង​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២L ៨៧២៧ អ្នកបើកបរ​រថយន្ត ឈ្មោះ ជន សុ​វណ្ណា ភេទ​ប្រុស អាយុប្រមាណ​ជាង​៤០​ឆ្នាំ​។ អ្នកបើកបរ​រថយន្ត​បាន​រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​កម្លាំង​កង រាជ​អាវុធហត្ថ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។ ក្បាលរថភ្លើង​បាន​បុក និង​រុញ​រថយន្ត​ចម្ងាយ​ជាង​៥០​ម៉ែត្រ​ទើប​ឈប់​។ ក្រុម​សង្គ្រោះបាន​យក​ឡានស្ទូច​មក​ស្ទូច​រថយន្ត​នីសា​ន់​ពណ៌ នោះ​ចេញ ដើម្បី​បើកផ្លូវ​អោយ​ខ្សែ​រថភ្លើង​អាច​បន្តដំណើរ​មក​ក្រុង​សិរីសោភ័ណ​ទៀត​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា ៖ នៅ​កន្លែងកើតហេតុ ជាទី​ប្រសព្វ​ផ្លូវដែក​និង​ផ្លូវលំ​បំបែក ជាមួយនឹង​ផ្លូវជាតិ​លេខ​៥ ម្តុំ​ឃ្លាំង​ស្តុក​កៅស៊ូ​ចាក់​ថ្នល់ និង​សួនច្បារ​ប៉ោយប៉ែត​មានជ័យ ហើយ​នៅ​ទីនោះ គ្មាន​បុ​គ្ក​លិ​ក​ក្រុមហ៊ុន​រ៉ូយ៉ាល់​ផ្នែក​លើក​ទង់​ពណ៌​ក្រហម​សម្រាប់​បញ្ជៀ​ស​ចរាចរ ណ៍ ទេ​។ ប៉ុន្តែ​អ្នកបើកបរ​តាមផ្លូវ​ថ្នល់ និង​អ្នកដំណើរ​ឆ្លងកាត់​ទទឹង​ផ្លូវដែក​សុទ្ធតែ​បានឮ​សម្លេង​ស៊ី​ប្លេ​របស់​រថភ្លើង ហើយ​ត្រូវ​ឈប់ ដោយឡែក​តែ​រថយន្ត​ដែល​រងគ្រោះថ្នាក់​មួយគ្រឿង​ប៉ុណ្ណោះ ដែល​បើក​ឆ្លងកាត់​ទើប​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្តង​៕