ព្រៃវែង ៖ បុរសម្នាក់ខឹងនឹងសង្សារដែលសូមចែកផ្លូវគ្នា បានយកកន្ទ្រៃចាក់ខ្លួនឯងបណ្តាល ឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង១៩និង២៤នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះ ទាមលក់គ្រឿងសំអាង ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលចាក់ខ្លួនឯងឈ្មោះ ឡាញ់ ថៃ អាយុ៣៨ឆ្នាំ រស់នៅភូមិធ្នង់លិច.ឃុំស្មោងជើង.ស្រុកកំចាយមារបានរងរបួសពោះ១កន្លែង ត្រូវគេដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពនិយាយថា ជនរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ឈ្មោះ អៀម លី ណា ហៅស្រីផល អាយុ៣៤ឆ្នាំដែលជាម្ចាស់លក់គ្រឿងសំអាង រស់នៅភូមិឃុំកើតហេតុខាងលើ រយៈពេលយូរដែរហើយ។ប៉ុន្តែថ្មីៗនេះស្ត្រីជាសង្សារឈ្មោះ អៀម លីណា ហៅស្រីផល បានដឹងថា បុរសជាជនរងគ្រោះមានប្រពន្ធរួចហើយ និងមិនទាន់លែងលះគ្នាដាច់ស្រេចនៅ ឡើយទេ។ បន្ទាប់ ពីដឹងថា ជនរងគ្រោះមានប្រពន្ធលែងលះគ្នាមិនទាន់ដាច់ស្រេច ស្ត្រីជាសង្សារក៍បានសុំបែកផ្លូវគ្នា ជាមួយឈ្មោះ ឡាញ់ ថៃ ដែលត្រូវជាសង្សារនោះ។
ប្រភពដដែលបានបន្តថា ពេលឮសង្សារនិយាយពាក្យសុំបែកផ្លូវគ្នា ធ្វើឲ្យ ឈ្មោះ ឡាញ់ ថៃ បានតូចចិត្ត ក៍ខឹងស្ទុះទៅយកកន្ទ្រៃមកចាក់ខ្លួនឯងចំ ពោះ មួយកន្ត្រៃ ដើម្បីបញ្ជាក់ពីបេះដូង ថា រូបគេពិតជាស្រឡាញ់នាង អៀម លីណា ដោយក្តីស្មោះ។ ក្រោយទទួលបានព័ត៌មាននេះ ភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ធបាលក៍ចុះទៅដល់កន្លែងកើតហេតុធ្វើកំណត់ហេតុតាមនីតិវិធី៕