បាត់ដំបង : ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរនិងមន្ត្រីជំនាញមិនយកចឹត្តទុកដាក់បញ្ហាគំនរសំរាមពាសវាលពាសកាលនៅតាមដងផ្លូវសាធារណះធ្វើអោយប៉ះពាល់ទៅដល់សុខភាពផ្លូវដង្ហើមនិងបរិស្ថាន។
ប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាថានៅព្រឹកទី២៤ ខែមេសា នេះថា៖ ផ្លូវទីសាធារណៈជាច្រើនកន្លែងនៅក្នុងក្រុងបាត់ដំបងពិសេសនៅចំណុចខាងកើតភោជនីយដ្ឋានអប្សារា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង តែម្តងបានក្លាយជាទីចាក់សំរាមយ៉ាងអនាធិបតេយ្យពាសវាលពាសកាលជះក្លិនមិនល្អទៅលើប្រជាពលរដ្ឋនិងក្មេងសិស្សសាលាតូចៗដែលធ្វើដំណើរឆ្លងកាត់បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពផ្លូវដង្ហើម និងបរិស្ថានផងដែរ។
ពួកគាត់លើកឡើងទៀតថា៖គំនរសម្រាមពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណះទាំងអស់នេះត្រូវបានពួកគាត់ប្រទះឃើញគេដឹកយកមកចាក់ចោលរយះពេលយូរថ្ងៃមកហើយធ្វើអោយរលួយស្អុយជះក្លិនមិនល្អមកលើពួកគាត់ដែលធ្វើដំណើរឆ្លងកាត់នៅទីនោះហើយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធមានការយ៉ឺតយ៉ាវហាក់មិនយកចិត្តទុកដាក់ចាត់វិធានការអោយក្រុមហ៊ុនសំរាមមកប្រមូលដឹកឬដុតចោលឡើយ។
ពួកគាត់បានសំណូមពរទៅដល់មន្ត្រីជំនាញពិសេសអាជ្ញាធរមូលដ្ឋានអោយជួយចុះទៅរៀបចំកែលំអទៅលើទីតាំងកន្លែងសម្រាមខាងលើនោះផងព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងបាត់បង់សណ្តាប់ធ្នាប់សាធារណះនិងបរិស្ថានផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហាសំរាមខាងលើនេះលោក កត បូរ៉ាន ដែលជាប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះថាបញ្ហាសំរាមវាជាកិច្ចកាងាររបស់សាលាក្រុង ពេលលោកចេញពីប្រជុំលោកនិងចុះទៅមើល។
ចំណែកលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ផងដែរថា៖លោកស្មានតែគេប្រមូលដឹកអស់ហើយ តែមិនអីទេចាំលោកអោយខាងក្រុមហ៊ុនសំរាមចុះទៅប្រមូលដឹកយកចេញ៕