ភ្នំពេញ ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា សហការជាមួយសមាគមសមាជិកសភា កម្ពុជា និងការអភិវឌ្ឍ និងមជ្ឈមណ្ឌលសម្រាប់ការសន្ទនាមនុស្សធម៌ ព្រឹកថ្ងៃទី២៥ មេសានេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីក្រមសីលធម៌តំណាងរាស្ត្រ ដោយមាការចូលរួមពី សមាជិក សមាជិការដ្ឋសភាជាច្រើនរូប។
លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាមាន ប្រសាសន៍ថា ក្នុងក្របខ័ណ្ឌសិទ្ធិ និងសេរីភាពនៃការប្រតិបត្តិបេសកកម្មក្នុងនីតិកាលរបស់ខ្លួន តំណាងរាស្ត្រគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ច្បាប់ស្តីពីគណ បក្សនយោបាយ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដូចខាង ក្រោម៖
តំណាងរាស្ត្រត្រូវមានឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិផ្អែកលើ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងគោរពច្បាប់ដោយម៉ឺងម៉ាត់,ក្នុង ពេលប្រតិបត្តិការតាមមុខតំណែងរបស់ខ្លួន តំណាងរាស្ត្រមិនត្រូធ្វើសកម្មភាពណាមួយទោះ ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំអោយប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណា ចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ,តំណាងរាស្ត្រត្រូវតម្កល់ផលប្រយោជន៍របស់ប្រជា រាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាជាធំ,នៅគ្រប់កាលៈទេសៈ ត្រូវទុកផលប្រយោជន៍ទូទៅ ខ្ពស់ជាងផលប្រយោជន៍បុគ្គល និងបក្ខពួក,តំណាងរាស្ត្រមានសេរីភាព ឯករាជ្យភាព ក្នុងការ បំពេញមុខងារក្នុងនីតិកាលរបស់ខ្លួន ដោយមិនចំណុះផ្នែក ហិរញ្ញវត្ថុ សំភារៈ និងស្មារតី ជាមួយបុគ្គល និងមិនចំណុះបរទេសជាដើម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការលើកឡើងអំពីកង្វះការយល់ដឹងពីក្រមសីលធម៌ជាទូទៅ
របស់សមាជិកសភាក្នុងបណ្តាប្រទេសជាច្រើននៅអាស៊ីថា មានការយល់ដឹងតិចតួចពី
សញ្ញាណនៃការប្រើពាក្យក្រមសីលធម៌ដើម្បីពិពណ៌នាអំពីអ្វីដែលតម្រូវអោយប្រព្រឹត្ត អ្វីដែល កំណត់ការប្រព្រឹត្ត ការប្រព្រឹត្តដែលអាចទទួលយក ឬក្រមដែលតម្រូវអោយទទួលយកសំរាប់ អោយអ្នកនយោបាយអនុវត្តផងដែរ៕