ភ្នំពេញ ៖ ដើម្បីជួយបន្ធូរដល់ការចំណាយ លើសុខភាពភ្នែក ផ្នែកជំងឺឡើងបាយ របស់ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ពេទ្យភ្នែកកម្ពុជា បានសុំអំណោយពីអង្គការសកម្មភាពដើម្បីសុខភាពជួយបកភ្នែកឡើង បាយ មិនគិតថ្លៃ។ ក្នុង១ថ្ងៃពេទ្យភ្នែកនោះ បកភ្នែកឡើងបាយជូនអ្នកជំងឺបានទាបបំផុត ៨នាក់។
ប្រធានពេទ្យភ្នែកកម្ពុជា លោកវេជ្ជបណ្ឌិត ប៉ាង សាមន អះអាងថា មនុស្សចំណាស់
អាយុចន្លោះពីជាង៤០ឆ្នាំ ទៅដល់៦៥ឆ្នាំ មានជំងឺភ្នែកឡើងបាយ សើ្ទរគ្រប់គ្នា។ លោកវេជ្ជ បណ្ឌិត មានប្រសាសន៍បន្តថា ប្រជាពលរដ្ឋមានបញ្ហាភ្នែកឡើងបាយ អាចទទួលបាន ការបកបាយភ្នែក ដោយប្រើកុំព្យូទ័រទំនើបមិនគិតថ្លៃ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៤ ខែ ឧសភា។
ការបកបាយភ្នែកមិនគិតថ្លៃនេះ ជាជំនួយឧបត្ថម្ភពីអង្គការសកម្មភាពដើម្បីសុខភាព ( Action For Health) ដែលបានឧបត្ថម្ភទាំងកែវបំភ្លឺភ្នែក ក្រោយការបកបាន ភ្នែកម្ខាងក្នុងគោល បំណង កាត់ បន្ថយភាពពិការភ្នែកដោយភ្នែកឡើងបាយ។ ជំនួយរបស់អង្គការ សកម្មភាពដើម្បី សុខភាព ផ្តល់ឲ្យ ពេទ្យភ្នែកកម្ពុជា ត្រូវបកបាយភ្នែកជូន ប្រជាពលរដ្ឋក្នុង១ឆ្នាំ ឲ្យបាន២ពាន់នាក់។ វេជ្ជបណ្ឌិត ប៉ាង សាមន ប្រជាកសិករជាច្រើន មិនបានទទួលដំណឹងពីការ បកបាយភ្នែកមិនគិតថ្លៃ ដោយប្រម៉ាស៊ី កុំព្យូទរ័ ទំនើបនោះទេ។ ទើបក្រុមការងារ របស់ពេទ្យភ្នែក កម្ពុជាចុះទៅផ្សព្វផ្សាយ ដល់ផ្ទះ និងសហគមន៍ជនបទ។
លោកអះ អាងថា ប្រជាពលរដ្ឋជាច្រើនមិនហ៊ានមកមន្ទីរពេទ្យភ្នែក ដើម្បីព្យាបាលជំងឺភ្នែក របស់ខ្លួនទេ ទុកឲ្យជំងឺភ្នែកឡើងបាយ ជំងឺបាតភ្នែក ជំងឺកន្ទុយថ្លែន ជាដើម ឆ្លងរាលដាល ខ្លះរហូត ពិការភ្នែកមួយជីវិត ដោយសារខ្លាចឈឺ ឬខ្លាចងងឹតជាដើម។ ដោយសារតែមិនចង់ឲ្យពលរដ្ឋ ភ័យ ខ្លាច ទើបពេទ្យភ្នែកកម្ពុជា បកបាយភ្នែកប្រជាពលរដ្ឋ ដោយម៉ាស៊ីនកុំព្យូទ័រទំនើប ដែលថ្នេដេរ ក្រោយបកភ្នែក គឺស្ទើតែមិនមាន មិនដូចការបកភ្នែកដោយដៃដូចមុន។
កន្លងមកមន្ទីពេទ្យភ្នែកមានច្រើន ហើយក៏មានអ្នកពិការច្រើន ហើយក៏មិនមែនមានតែ អង្គការនេះមួយដែរ ដែលបកឲ្យអត់គិតថ្លៃ គឺមានអង្គការច្រើន។ ប៉ុន្តែដោយសារការភ័យ ខ្លាចឈឺ ខ្លាចការវះគាត់ ប៉ុន្តែមកពីគាត់យល់ច្រឡំពីការបក…ការបកការដាក់កែវអី យើង
មិនគិតថ្លៃទេ) ។
មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រចាំខេត្តព្រៃវែង ដែលទើបទទួលបាន ការបក
យកបាយភ្នែករួចថ្មីៗ លោក នេត ប៊ុនថន អាយុ ៥១ឆ្នាំ មានប្រសាសន៍ថា ភ្នែករបស់គាត់ នៅខាង ឆ្វេង មើលអ្វីមិនឃើញ១ឆ្នាំមកហើយ។ នៅពេលទទួលដំណឹងពីឧបត្ថម្ភ ឲ្យពលរដ្ឋ មកបកបាយ ភ្នែក ឡើងបាយមិនគិតលុយ នៅពេទ្យភ្នែកម្ពុជា គាតក៏មកពិនិត្យ។
គ្រូពេទ្យទទួលបកយកគ្រាប់បាយ ដែលបាំងពន្លឺក្នុងគ្រាប់ភ្នែកគាត់មិនឲ្យមើលឃើញចេញហើយថ្ងៃ ស្អែក ឲ្យគាត់មកលាងសំអាតភ្នែក។
លោកវេជ្ជបណ្ឌិត ប៉ាង សាមន ឲ្យដឹងថា ក្នុងថ្ងៃប្រកាសបកបាយភ្នែកមិនគិតថ្លៃ ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី០៤ខែឧសភា មិនទាន់មានប្រជាពលរដ្ឋ ស្គាល់ទីតាំងថ្មីរបស់ ពេទ្យភ្នែកកម្ពុជាដែល ស្ថិតនៅលើផ្លូវជាតិលេខ១ក្នុងខណ្ឌច្បារអំពៅ ច្រើនទេ។ ប៉ុន្តែ ដើម្បី អនុវត្តត្រូវមានម្ចាស់ជំនួយ ចង់បាន គឺក្នុង១ឆ្នាំឲ្យបកភ្នែកឡើងបាយជូនប្រជាពលរដ្ឋ គ្រប់ ២ពាន់នាក់ ក្រុមការងារលោកនឹង ចុះទៅតាមជនបទ ដើម្បីពិនិត្យដល់មូលដ្ឋាន និងនាំពួក
គាត់មកបកបាយភ្នែកបន្តទៀត។
លោកវេជ្ជបណ្ឌិត បានពន្យល់ថា ភ្នែកឡើងបាយ គឺមិនអាចឲ្យអ្នកជំងឺពិការ ហើយជំងឺ ឡើង បាយភ្នែកនេះសំបូរអង្គការជួយឧបត្ថម្ភ ព្រោះចំណាយតិចគ្រាប់តែដកយកគ្រាប់បាយ ចេញនិង ដាក់ កែវជូន។ ប៉ុន្តែបើអ្នកជំងឺភ្នែកកន្ទុយថ្លែន ឬជំងឺបាតភ្នែក មិនសូវសំបូរអ្នក ឧបត្ថម្ភទេ។ ព្រោះ ជំងឺបាតភ្នែក ជាជំងឺកើតឡើងពីការលើសជាតិស្ករ ធ្វើឲ្យហូរឈាម ទៅក្នុងបាតភ្នែក ដែលមាន គ្រោះថ្នាក់ដល់ពិការភ្នែក។ រីឯជំងឺកន្ទុយថ្លែន ក៏ស្រដៀងគ្នាដែរ នៅពេលអ្នកជំងឺភ្នែក មិនរួសរាន់ មកទទួលការព្យាបាលទេ៕