គ្រូពេទ្យ​ខេត្តតាកែវ​អំពាវនាវ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូចៗ​ទៅ​ចាក់​ថ្នាំ​បង្ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2018 ក+ ក-

​តាកែវ ៖ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្តតាកែវ បានធ្វើការ​អំពាវនាវ​អោយ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​និង​អាណា​ព្យា​ទាំងអស់​ដែលមាន​កូនតូចៗ សូម​យក​កូន​របស់ខ្លួន​មកចាក់​វ៉ាក់សាំង​និង​ចាក់​ថ្នាំ​បង្កា​ផ្សេងៗ​នៅតាម​មន្ទីរពេទ្យបង្អែក​និង​មណ្ឌល សុខភាព​របស់​រដ្ឋ​អោយបាន​ទាន់ពេលវេលា​និង​ដើម្បី​កុំ​អោយមាន​បញ្ហា​ផ្សេងៗ​ដល់​ខ្លួន​យើង​ផ្ទាល់​និង​កូនៗ​របស់​យើង​នៅពេលដែល​មិនបាន​ចាក់​ថ្នាំ​បង្កា​។

​លោក​បន្តថា​បន្តថា ការចាក់​ថ្នាំ​បង្កា​សម្រាប់​ស្ត្រី​មាន ផ្ទៃពោះ​និង​ការចាក់​ថ្នាំ​បង្កា​ចំពោះ​កុមារ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ប្រសិនបើ​យើង​មិន​ចាក់​ថ្នាំ​បង្កា​ទេ​ស្ត្រី​មាន​ផ្ទៃពោះ​និង​ជួប​នូវ​បញ្ហា​ជាច្រើន​ចំពោះ​សុខភាព​របស់ខ្លួន​និង​កូន​នៅក្នុង​ផ្ទៃ ដោយឡែក​កុមារ​ដែល​មិន​ចាក់​ថ្នាំ​បង្កា​ផ្សេងៗ​ក៏​និង​ជួប​បញ្ហា​ជាច្រើន​ផងដែរ​ចំពោះ​សុខភាព​របស់​ពួកគេ​។ នៅពេលដែល​កុមារ​មាន​បញ្ហា​សុខភាព​វា​និង​ធ្វើអោយ​ក្រុម​គ្រូ​សារ​ខាតបង់​ពេលវេលា​និង​ថវិការ​សម្រាប់​ព្យាបាល​កូន​របស់ខ្លួន​។​

​លោក នុត ស៊ី​ណាត បាន​បញ្ជាក់ថា ក្នុង​រយះពេល ១​ត្រីមាស ដើមឆ្នាំ ២០១៨​នេះ នៅ​ទូទាំង​ខេត្តតាកែវ មាន​ស្ត្រី​មាន​ផ្ទៃពោះ ដែល​បានមក​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ នៅតាម​មណ្ឌល​សុខភាព ក្នុងស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ មានស្រុក​បាទី ស្រុក​ព្រៃកប្បាស ក្រុង​ដូន​កែវ ស្រុក​អង្គរ​បូរី ស្រុក​គិរីវង់ ស្រុក​កោះអណ្ដែត មាន​ចំនួន​សរុប ៤០១១​នាក់ និង​ចុះ​ផ្ដល់​សេវា​ចាក់​ថ្នាំ​បង្ការ​នៅតាម​ភូមិ​ទូទាំង​ខេត្ត បាន​ចំនួន ២៥៩៣​នាក់​។ ក្នុងនោះដែរ គិត​១​ត្រីមាស ដើមឆ្នាំ ២០១៨​នេះ នៅ​ទូទាំង​ខេត្តតាកែវ មាន​កុមារ​ក្រោម​អាយុ ១​ឆ្នាំ ដែល​បានមក​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ នៅតាម​មណ្ឌល​សុខភាព ក្នុងស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ ដោយបាន​ផ្ដល់ ថ្នាំ​បង្ការ​របង បាន​ចំនួន ៤១៣៩​នាក់ ថ្នាំ​បង្ការ​រលាគ​ថ្លើម​ប្រភេទ B បាន​ចំនួន ៤៣៧០​នាក់ ថ្នាំ​បង្ការ​គ្រុន​ស្វិតដៃជើង​ទាំង​៣​លើក បាន​ចំនួន ៨៧២២​នាក់ ថ្នាំ​បង្ការ​ភាព​សាំ​ពី​កំណើត បាន​ចំនួន ៣០២១​នាក់ ថ្នាំ​បង្ការ​ទាំង​៥​មុខ ( ខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាក​ថ្លើម​B រលាក​សួត​បណ្ដាល​ឲ្យ​រលាក​ស្រោមខួរ​ក្បាល​Hib បាន​ចំនួន ៨៧២២​នាក់ ថ្នាំ​បង្ការ​រលាក​សួត បណ្ដាល​ឲ្យ​រលាក​ស្រោម​ខួរក្បាល​៣៧៤៥​នាក់ ថ្នាំ​បង្ការ​ជម្ងឺ​ក​ញ្ជ្រិ​ល ស្អូច បាន​ចំនួន ៦៨៦៧​នាក់ និង​ថ្នាំ​បង្ការ​រលាក​ស្រោម​ខួរក្បាល ២៣៥៧​នាក់​៕