ភ្នំពេញ ៖ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាថ្ងៃទី៣ ឧសភានេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជួបប្រតិភូចិន ដែលដឹកនាំដោយលោក លី សៅ ប៊ីន (Liu Shaobin) អគ្គនាយក នៃអគ្គនាយកដ្ធានសន្តិសុខក្រៅប្រទេសក្រសួងការបរទេសចិន បានអញ្ជើញចូលរួមជួបប្រជុំពិគ្រោះយោបល់កម្ពុជា-ចិនលើកទី៣ នៅខេត្តសៀមរាបនៅថ្ងៃទី៣ ខែឧសភា ។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ បានពិភាក្សាលើការអភិវឌ្ឍរួមគ្នាកិច្ចសហការ ប្រឆាំងភេរវកម្មនិងការរួមគ្នា បដិវត្តន៍ពណ៏។ កម្ពុជា និងចិន មានការកើនឡើងនៃកិច្ចសហប្រតុបត្តិការផ្នែកសេដ្ឋកិច្ច។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការមានប្រសាសន៍ឲ្យដឹងថា ក្នុងជំនួបពិភាក្សានោះភាគីទាំងពីរបានពិភាក្សាគ្នាពីបញ្ហាសន្តិសុខគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ ក្នុងជំនួបនោះប្រធានគណៈ ប្រតិភូចិន បានប្រកាន់ជំហរគោរពអធិបតេយ្យភាពកម្ពុជាឥតងាករេ។ ភាគីចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បន្តគាំទ្រការអភុវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចបន្តទៀតរបស់កម្ពុជា ។
បើតាមលោក ជុំ សុន្ទរី ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកអំពីលទ្ធផលកិច្ចប្រជុំលើកទី២ កាលពីខែធ្នូឆ្នាំ២០១៦ នៅប្រទេសចិន បានស្នើឲ្យមានកិច្ចការពារសន្តិសុខ និងខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងក្រុមការងារសន្តិសុខគ្រប់ជ្រុង ជ្រោយ។
លោកទេសរដ្ឋមន្ត្រី ក៏មានគម្រោងទស្សនកិច្ចនៅប្រទេសចិន នៅក្នុងឆ្នាំ២០១៨នេះ នាពេលវេលាសមរម្យ។
លោកលី សៅ ប៊ីន បានថ្លែងថា រដ្ឋាភិបាលចិនបានគាំទ្រដំណើរបោះឆ្នោតជ្រើសតាំងសមាជិកសភានៅកម្ពុជានីតិកាលទី៦នៅចុងខែកក្កដាឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ រលូន អាចទទួលយកបាន ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ដែលមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែង ដែលក្នុងចំណោមគណបក្សទាំងគណមួយចំនួនដែលតាំងខ្លួនជាគណបក្សប្រឆាំង។
ភាគីទាំងពីរបានពិភាក្សាគ្នាពង្រឹងសន្តិ សុខ និងសហការប្រឆាំងអំពើភេរវកម្ម ខណៈដែលអំពើភេរវកម្មមានការរីករាលដាលនៅលើពិភពលោក។ កិច្ចប្រជុំនៅខេត្តសៀមរាប និងផ្តោតលើការពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្ម។
ជាបន្តសូមតាមដានស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោកជុំ សុន្ទរី ដែលបានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយកិច្ចប្រជុំ៕