ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្រវីងស្រាជោកជាំឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរហូតឈានដល់យកដបសាំងមកចាក់ស្រោចចាក់ដុតសំលាប់ខ្លួនបណ្តាលអោយឆេះស្លាប់ទាំងមនុស្ស និងឆេះផ្ទះអស់។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ប្រាប់អោយដឹងថា ហេតុការណ៍អគ្គីភ័យឆេះស្លាប់ទាំងមនុស្ស និងឆេះផ្ទះខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០៖១០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនរងគ្រោះដែលស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងភ្នក់ភ្លើងឈ្មោះ ភ្លឿន ទិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ បានស្រវឹងស្រាហើយឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរួចបានយកសាំងចាក់
ដុតខ្លួនបណ្តាលអោយផ្ទុះឆេះស្លាប់ទាំងមនុស្សនិងឆេះផ្ទះទំហំ៥ម៉ែត្រ×៤ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសី រួមទាំងសម្ភារៈនៅក្នុងផ្ទះឆេះអស់ទាំងស្រុង។
លោកអធិការបន្តថា នៅក្នុងហេតុការណ៍ឆេះខាងលើនេះដែរក្រុមពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួនមួយឡានផងដែរ៕