បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងសង្វៀនប្រជល់មាន់មួយកន្លែងដោយឃាត់ខ្លួនមនុស្សចំនួន២នាក់ រួមនិងមាន់ជល់ជាកីឡាករចំនូន៥ក្បាល។
លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នៅចំណុច ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល។
ក្នុងកិច្ចប្រតិបត្តិការជាក់ស្ដែងសមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្សចំនួន២នាក់៖
ទី-១ ឈ្មោះ រ៉ង រ៉ុង ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល(ជាម្ចាស់ផ្ទះ)
ទី២- ឈ្មោះ រើន រឿត ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ(អ្នកលេង)។
វត្ថុតាងដកហូតបានរួមមាន៖
-មាន់ជល់ចំនួន៥ក្បាល
-សង្វៀនជល់មាន់ចំនួន០១
-ម៉ូតូចំនួន៣គ្រឿង។
បច្ចុប្បន្ន ម្ចាស់បើកសង្វៀនប្រជល់មាន់ និងអ្នកូលរួមលេងភ្នាល់ នៅក្រោយពេលឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការបើកជល់មាន់បន្តទៀត និងអោយវិលត្រឡប់ទៅផ្ទះវិញ៕ សុផល