ព្រៃវែង ៖ មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ ដែលមានប្រពន្ធនិងកូន២នាក់ បានរងបណ្តឹងចោទប្រកាន់ពីពលរដ្ធ១គ្រួសារពីបទគំរាមកំហែងបាញ់សម្លាប់មួយពូជ និងបានចាប់រំលោភសេពសន្ថវៈលើកូនរបស់គាត់ ដែលមានអាយុទើប១៥ឆ្នាំរហូតបានសម្រេច។ក្នុងពាក្យបណ្តឹងបានចោទថា
ជនចុងចោទ បានយកកូនស្រីរបស់គាត់ ទៅចាក់សោរបង្ខាំងទុកនៅក្នុងផ្ទះជួលក្នុងរាជធានីភ្នំពេញ បង្ខំឲ្យបំរើសេវាបំរើផ្លូវភេទជាមួយប្រុសផ្សេង ដើម្បីយកលុយមកឲ្យខ្លួនគេទិញថ្នាំញៀនយកទៅជួញដូរ និងប្រើប្រាស់ផង។
បើតាមក្មេងស្រីរងគ្រោះឈ្មោះ ល.ស.ហ. អាយុ១៦ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយឪពុកឈ្មោះ ព្រំ សារិទ្ធ អាយុ៤៥ឆ្នាំ ម្តាយឈ្មោះ ហែម តង អាយុ៣៦ឆ្នាំ មានទីលំនៅភូមិរោង.ឃុំចាម.ស្រុកកំពង់ត្របែក. ខេត្តព្រៃវែងបានរៀបរាប់ទាំងទឹកភ្នែក ដោយការឈឺចាប់ប្រាប់ភ្នាក់ងារព័ត៌មានថា កាលពីវេលាម៉ោងប្រហែល៩ព្រឹក (មិនចាំថ្ងៃ) នៅពាក់កណ្តាលខែ១១ ឆ្នាំ២០១៧ ដែលរូបនាងទើបតែមានអាយុ១៥ឆ្នាំ ហើយនៅផ្ទះតែម្នាក់ឯង ដោយឪពុកម្តាយបានចេញទៅផ្សារ កអណ្តើក ដើម្បីទិញអីវ៉ាន់
រីឯប្អូនៗបីនាក់ទៅរៀនអស់។ ស្រាប់តែមានបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ ឌឹម មករា អាយុ៣២ឆ្នាំ មុខងារជាមន្ត្រីនគរបាលខេត្តព្រៃវែង និងត្រូវជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ឌឹម យ៉ារ៉ុម ស្នងការរងខេត្តព្រៃវែង ទទួលផ្នែកសេនាធិការខេត្ត និងជាមន្ត្រីនគរបាលដែលឪពុករបស់គេលោក ឌឹម យ៉ារ៉ុម បានបញ្ជូនឲ្យមកឈរជើងនៅព្រំដែនកម្ពុជា.វៀតណាមច្រកស្វាយអាង៉ោង ។ បុរសរូបនេះ ថែមទាំងមានប្រពន្ធកូន២នាក់ទៅហើយ បានដើរចូលមកក្នុងផ្ទះរបស់នាងរួចដកកាំភ្លើងខ្លីផ្ជុងគំរាមថា បើហ៊ានស្រែក និងប្រាប់គេឯងឲ្យដឹង គេនឹងបាញ់សម្លាប់មួយពូជ។ បន្ទាប់មកជននេះ ឌឹម មករា បានអូសដៃនាងឡើងទៅលើផ្ទះធំដោយកាំភ្លើងផ្ជុងក្បាលធ្វើសកម្មភាពរំលោភនាងរហូតបានសម្រេចទើបប្អូនស្រីនាងមកពីរៀនវិញទាន់ក៍ត្រូវជនឈ្មោះ ឌឹម មករា នេះ គំរាមបាញ់សម្លាប់ដែរ។ តែប្អូនស្រីនាងបានរត់ចេញទៅហៅ យាយបង្កើត នៅផ្ទះកូនខាងមុខ ចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះរបស់ខ្លួន។ តែទំរាំយាយទៅដល់ ជននេះបានរត់គេចខ្លួនតាមទ្វារក្រោយទៅបាត់ដោយទុកទូរស័ព្ទធំ១គ្រឿងមិនចាំម៉ាកសម្រាប់ឲ្យទាក់ទងទៅគេបើមិនដូច្នោះទេគេនឹងមកបាញ់សម្លាប់មួយគ្រួសារទាំងអស់។
ដោយខ្លាចការគំរាមពីជនចុងចោទបាញ់សម្លាប់ម៉ែឪបងប្អូនខ្លួនសុខចិត្តទ្រាំឈឺចាប់លាក់បាំងមិនបានប្រាប់យាយឪពុកម្តាយថា ជននេះចាប់រំលោភខ្លួនបានសម្រេចនោះទេ ទោះបីជាពួកគាត់ឈ្លេចសួរដេញដោលយ៉ាងណាក៍ដោយ។ បន្ទាប់មកឪពុកម្តាយគិតថា ខ្លួននៅផ្ទះខ្លាចមានបញ្ហាបន្តទៀតក៍រំដោះបញ្ជូនខ្លួន “ក្មេងស្រីរងគ្រោះ” ទៅធ្វើការងារនៅកាស៊ីណូ ម៉ាកៅ បាវិត ខេត្តស្វាយរៀង បានរយៈពេល១ខែកន្លះ។
ជនឈ្មោះ ឌឹម មករា បានទូរស័ព្ទមកគំរាមនាងឲ្យជិះឡានឈ្នួលទៅជួបគេនៅភ្នំពេញ បើមិនទៅគេនឹងបាញ់សម្លាប់មួយគ្រួសារ។ ដោយគិតពីសុខសុវត្ថិភាពក្រុមគ្រួសារ នាងក៍ឡើងជិះឡានឈ្នួលទៅជួបជនចុងចោទនៅរាជធានីភ្នំពេញដោយមិនបានប្រាប់ក្រុមគ្រួសារឲ្យដឹងនោះទេ។នារីដើមចោទបញ្ជាក់បន្ថែមថា ជនចុងចោទឈ្មោះ ឌឹម មករា នេះមានប្រពន្ធកូន២នាក់ ហើយប្រពន្ធត្រូវជាបងប្អូនជីដូនមួយជាមួយក្រុមគ្រួសាររបស់នាង និងរស់នៅភូមិ ឃុំ ខាងលើជាមួយគ្នា”ផ្ទះក្បែរគ្នា”។
ខណៈដែលនាងឡើងទៅដល់ភ្នំពេញគឺឈ្មោះ ឌឹម.មករា បាននាំនាងទៅដេកផ្ទះសំណាក់”យីហោ”ទន្លេមាស នៅជិតប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន គីឡូលេខ៦ បានរយៈពេល៤ថ្ងៃ ក៍ទៅដេកផ្ទះបងពួកម៉ាកគេនៅគីឡូលេខ៨ បាន២ថ្ងៃ ក៍បន្តទៅដេកផ្ទះមិត្តភក្តិ”ជនចុងចោទ”នៅទឹកថ្លា បានប្រហែល១សប្តាហ៍ ក៍ជួលបន្ទប់នៅក្បែរនោះស្នាក់នៅតែម្តង។សរុបទៅរយៈពេលបីខែនៅភ្នំពេញ នាងគ្មានសេរីភាពទេ គឺឈ្មោះនេះ បានចាក់សោបង្ខាំងនាងនៅក្នុងផ្ទះ ពេលទៅណាម្តងៗជាមួយគេគឺគេបង្ខំឲ្យខ្លួនញញឹមរីករាយ។ មិនតែប៉ុណ្ណោះនាងចោទថាជននេះបានបង្ខំឲ្យនាងទៅដេកជាមួយប្រុសផ្សេងយកលុយឫម៉ូតូមកឲ្យជនចុងចោទលក់យកលុយទៅថ្នាំញៀនយកមកប្រើប្រាស់និងយកទៅជួញដូររហូតដល់ស្រុកកំពង់ត្របែកទៀតផង។ហើយនៅពេលដែលនាងរកលុយបានឲ្យគេទិញថ្នាំញៀនគេនឹងវាយបោចសក់ធ្វើបាបជារៀងរហូត។នារីរងគ្រោះបន្តថាសម្បីតែទូរស័ព្ទក៍ជននេះមិនឲ្យប្រើដែរ!ហើយទូរស័ព្ទដែលជននេះប្រើគឺយកឈ្មោះនាងដាក់អាខោនហ្វេសប៊ុករបស់គេ។ហើយនៅថ្ងៃមួយពេលដែលជននេះចេញមកក្រៅមួយភ្លែតខ្លួនក៍យកទូរស័ព្ទលួចតេមកប្រាប់ឪពុកឲ្យទៅយកខ្លួនមកផ្ទះផង។ហើយឪពុកនាងក៍បានតេទូរស័ព្ទទៅលួងលោមឲ្យវាទន់ចិត្តហៅថា កូនឯងនាំប្អូនមកផ្ទះវិញ ទើបជននេះ នាំមកនៅថ្ងៃទី៨ ខែ៤ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨យប់។ ពេលមកដល់ផ្ទះជននេះ នៅតែមករករឿងស្រែកឡូឡាគំរាមកំហែងទារយកនាងឲ្យទៅជាមួយវាវិញ ហើយថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនាង ធ្វើឲ្យក្រុមគ្រួសារនាងភ័យស្លន់ស្លោ តេទៅហៅប៉ូលិសប៉ុស្តិ៍ ឲ្យមកជួយអន្តរាគម ក៍គេមិនមក។