ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​ដន្លង ប្រុស​បើក​ថយក្រោយ​បុក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2015 ក+ ក-

​ខេត្ត​រតន​គីៈ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាត់ បង់​ជីវិត​ភ្លាមៗ​គួរអោយ​រន្ធត់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​រ​យ៉ែ​បុក​។

ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​១១.៤៥​នាទី ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៥ នៅ​ភូមិ​ថា​រង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី នៅ​បរិវេណ​មុខផ្ទះ របស់​កូន​ជនរងគ្រោះ​តែម្ដង​។ រថយន្ត​បង្កហេតុ​ម៉ាក កា​ម៉ា​រី​ឆ្លាម ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១២៧៥ អ្ម​ក​បើកបរ​បង្កហេតុ​ឈ្មោះ ម៉េង ឈួន ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​តា​ប៉ាវ ឃុំ​ពោ​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ សុខ សាលី ស្រី អាយុ​៧៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ខេត្តស្វាយរៀង​។​

​បើតាម​ការ​រៀងរាប់​ពី​អ្នកបើកបរ​បង្កហេតុ​ថា គាត់​និង​ជនរងគ្រោះ​ជា​ដន្លង​និង​គ្នា (​គាត់​ជា​ឪពុក​កូនស្រី រីឯ​ដន្លងស្រី​ជា​ម្ដាយ​កូនប្រុស​) ក្រោយពេល​កូនៗ បាន​ទូរ​ស័​ព្វ​ហៅ​អោយ​មកលេង គាត់​ក៏បាន​បើករថយន្ត​ពី​ខេត្ត​ត្បូងឃ្មុំ ទៅយក​ដន្លង​នៅ​ខេត្តស្វាយរៀង មកលេង​កូនប្រុស​ស្រី អស់​រយៈពេល​ជិត​២​ខែ​មកហើយ​។ តែ​មុនពេល​កើតហេតុ​នេះ​គាត់​ធ្វើ​ស្មៅ​ក្រោយ​ផ្ទះ ខណៈ​គាត់​ឃើញ​រថយន្ត​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ គាត់​ក៏​មករ​យែ​រ​រថយន្ត​មក​ដាក់​ក្រោយ​បន្តិច (​កន្លែង​ម្លប់​) ក្រោយពី​ដេ​ឡាន​ឆេះ ជាន់​ហ្វ្រាំង​ដាក់​លេខរ​យែ​រ ស្រាប់តែ​រថយន្ត​មាន​ល្បឿន​ថយក្រោយ​លឿន​ពេក គាត់​ស្លន់ ជាន់​ហ្វ្រាំង ទៅជា​ជាន់​ហ្គា បណ្ដាលអោយ​រថយន្ត​នោះ​កាន់តែ​លឿន បុក​ដន្លងស្រី កំពង់​អង្គុយ​ដេ​ការុង សម្រាប់​ដាក់​គ្រាប់ស្វាយចន្ទី​នៅ​រោង​ខាងមុខផ្ទះ ហើយក៏​ជ្រុល​រថយន្ត​ហួស​ទៅដល់ ចិញ្ចើមថ្នល់​ម្ខាង​ទៀត​។

​ក្រោយពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​អធិការ​ស្រុក​អូរ​ជុំ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើ​កំណត់ហេតុ​ជុំវិញ​ករណីនេះ​។ ក្នុងនោះដែរ ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ត្រី​គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​ចុះទៅពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ ព្រមទាំង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹកយក​សព​ស្ត្រី​រងគ្រោះ​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​ផងដែរ​៕សារ៉េត

11a

1ab

13a