កំពង់ចាម ៖ សមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ទៅតុលាការ ករណីចាប់រំលោភសេពសន្ថវៈលើកុមារីអាយុ៦ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ខ្លួន។
ប៉ូលីសបានអោយដឹងថា ករណី«ត្រីឆ្តោស៊ីកូនឯង»នេះ បានកើតទ្បើងនៅថ្ងៃទី១២ ខែឩសភា ឆ្នាំ២០១៨ វេលាម៉ោង២១.០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទេព ហ៊ាប ភេទស្រីអាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ជិន ព្រួញ ភេទប្រុសអាយុ៣៧ឆ្នាំ ជាតិខ្មែរខណៈដែលជនរូបនេះស្ថិតក្នុងភាពស្រវឹងស្រាបានធ្វើសកម្មភាពចាប់រំលោភទៅលើឈ្មោះ ច ថ ភេទស្រីអាយុ៦ឆ្នាំ ជាតិខ្មែរ ត្រូវជាកូនបង្កើតរបស់ខ្លួនរស់នៅភូមិ ឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន ព្រួញ តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមនាំមកអធិការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
បញ្ជូនបុរសរំលោភកួនបង្កើតអាយុ៦ឆ្នាំទៅតុលាការខេត្តកំពង់ចាម