ក្មេងស្រី​២​នាក់​កំព្រា​ឪពុក​២​នាក់​បងប្អូន​បង្កើត​ទៅ​ជួយ​រាយ​មង​ម្តាយ​លង់ទឹក​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2018 ក+ ក-

​ព្រៃវែង ៖ ដោយសារតែ​ជីវភាព​ខ្វះខាត​ក្រីក្រ បានធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​តាំងខ្លួន​ធ្វើជា​ឪពុក​ផង និង​ធ្វើជា​ម្តាយ​ផង បាត់បង់​នូវ​អាយុជីវិត​កូនស្រី​ជាទី​ស្រលាញ់​ស្មើ​ជីវិត ទាំង​២​នាក់ ដោយ​សារបាន​លង់ទឹក​ស្លាប់​គួរ​ឲ្យ​ស​ង្វែ​គ​យ៉ាង​ពន់ពេក ខណៈ​រូបគាត់​ជា​ម្តាយ​ទៅ​រាយ​មង​ហើយ​យក​កូនស្រី​ទាំង​២​នាក់​នោះ​ទៅតាម​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី រសៀល​ថ្ងៃទី​១៤ ខែឧសភា​ឆ្នាំ​២០១៨ នៅត្រង់ចំណុច​អូ​តា​ស៊ា​ង​ចំងាយ​ពី​ភូមិ​១៦០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ពន្លៃ​.​ឃុំ​បា​បោង​.​ស្រុក​ពាមរ​ក៏​.​ខេត្តព្រៃវែង​។

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​រងគ្រោះ​១.​ឈ្មោះ ផន​.​រតនា អាយុ​១០​ឆ្នាំ ជា​សិស្ស​និង​ម្នាក់ទៀត​ឈ្មោះ ផន​.​ថា​វី អាយុ​៨​ឆ្នាំ ជា​សិស្ស​និង​ជា​បងប្អូន​បង្កើត​និ​,​ង​គ្នា កំព្រា​ឪពុក​ឈ្មោះ ផេង​.​ភា​(​ស្លាប់​).​ម្តាយ​ឈ្មោះ ម៉ែន​.​យ៉​ន អាយុ​៤៦​ឆ្នាំ​(​ជា​ស្ត្រី​មេម៉ាយ​) មាន​ទីលំនៅ​ភូមិ​ពន្លៃ​.​ឃុំ​បា​បោង​.​ស្រុក​ពាមរ​ក៏​។

​យោងតាម​របាយ​ការ​របស់​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូនស្រី​ទាំង​២​នាក់ (​ក្មេងស្រី​រងគ្រោះ​) ទៅ​រាយ​មង​នៅ​ចំណុច​អូ​តា​ស៊ា​ង ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១៦០០​ម៉ែត្រ​។ ដោយ​ស្ត្រី​ជា​ម្តាយ​ចុះទៅ​រាយ​មង​ក្នុង​ទឹកអូ ទុក​ឲ្យ​កូន​”​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​”​នៅ​អង្គុយចាំ​លើគោក​ចាំមាត់​អូ​!​ស្រាប់តែ​មួយសន្ទុះ ក្រ​ឡែក​មក​មើល​បាត់​កូន​ទាំង​២​នាក់ ក៍មាន​ការសង្ស័យថា កូន​លង់ទឹក​ចុះ​រាវ​មិនឃើញ​ក៍រ​ត់ទៅ​ហៅ​បងប្អូន​សាច់ញាតិ​ក្រុមគ្រួសារ​ព្រមទាំង​អ្នកភូមិ​នាំគ្នា​ជួយ​មុជទឹក​រាវរក​ទើប​ប្រទះឃើញ​សព​ក្មេងស្រី​ទាំង​២​នាក់​នៅក្នុង​ទឹកអូ ជម្រៅ​ប្រហែល​ជាង​១​ម៉ែត្រ​។​

​រហូតដល់​វេលា​ម៉ោង​២​និង​២០​រសៀល​ថ្ងៃ​ដដែល​ទើប​សមត្ថកិច្ច​នគរបាល​ជំនាញ​ទទួលបាន​ព​ត៏​មាន​ក៍​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​!​រួច​បញ្ជាក់ថា​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ពិតជា​ស្លាប់​ដោយសារ​លង់​ទឺ​ក​ប្រាកដ​មែន​។​ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕