ភ្នំពេញ ៖ ក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរណ៍ និងប្រើប្រាស់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ គឺមានបំពាក់បច្ចេកវិទ្យាដ៏ពិសេស១ និងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកទៀតផង។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងប្រកាសរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨នេះបានប្រកាសអនុញ្ញាតឲ្យចរាចរនូក្រដាសប្រាក់គំរូថ្មីប្រភេទ២០.០០០រៀល។ការដាក់ឲ្យចរាចរធនប័ត្រប្រភេទ២០.០០០រៀលនេះក៏ជួនគ្នាក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ផងដែរ។
ចំពោះលក្ខណៈសម្គាល់ផ្សេងៗទៀតនៃក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មីនេះ សូមអានលិខិតខាងក្រោមនេះ៖