ក្រឡាប់​រថយន្ត​តន្ត្រីសម័យ​របួសធ្ងន់​ស្រាល​១៥​នាក់​នៅ​ច្រក​ឡើង​ភ្នំ​ប្រុស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ របស់​វង់​តន្ត្រី «​ភារៈ​តន្ត្រីសម័យ​ភូមិ​ថ្មសំលៀង​» ពាក់​ស្លាក​លេខ​ភ្នំពេញ ពាក់​ស្លា​លេខ​ភ្នំពេញ​3C-1189 បាន​បើក​ចុះ​ទួល​ភ្នំ​ប្រុស​ដោយ​ដាក់​លេខ​មិន​ចូល​ហើយ​
​ល្បឿន​រាង​លឿន​ផង​នោះ ក៏បាន​ក្រឡាប់ចាក់​ទាំង​មនុស្ស និង​សំភារៈ​ចោល​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​
​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ២០១៨ ត្រង់ចំណុច​មុខ​រូប​ហង្ស ស្ថិតនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល​ស្រុក​កំពង់សៀម បណ្តាល​ឲ្យ​ក្រុម​តន្ត្រីករ​រួមទាំង​ក្មេង​ដែល​រួម​ដំណើរ​ជាមួយ​ចំនួន​១៥​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ផងដែរ ។​

​លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​នេះ​នៅ​
​ពេលមុន​កើតហេតុ​គេ​បានឃើញ​បើក​ចេញ​តាមផ្លូវ​ចន្លោះ​ភ្នំ​ប្រុស​ភ្នំ​ស្រី ដោយបាន​បើក​ចុះមក​តិចៗ​ត្រ​
​ង​ផ្លូវ​ឡើងទៅ​កាន់​ភ្នំ​ប្រុស​នោះ គ្រាន់​នោះ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ុត រុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
​នៅ​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​សាង​លេខ​តែ​ដាក់​មិន​ចូល​នោះទេ ។​

​អធិការនគរបាល​ស្រុក​កំពង់សៀម​ប្រាប់​បន្តថា ក្នុងពេលនោះ​ដោយសារតែ​ផ្លូវ​ចុះ​ចំណោត​ផង​រថយន្ត​
​កាន់តែ​លឿន​ចុះមក​ក្រោម ស្រប​ពេលដែល​មកដល់​ត្រង់​មុខ​ហង្ស​នោះ អ្នកបើកបរ​រថយន្ត​បាន​ប្រឹង​
​បួង​ចង្កូតរថយន្ត​ក៏​ស្រាប់តែ​ក្រឡាប់​ផី​ង​តែម្តង ។ បណ្តាល​ឲ្យ​តន្ត្រីករ​ប្រុស​ស្រី​រួមទាំង​ក្មេងៗ​ដែលមាន​
​ចំនួន​រហូតដល់​ទៅ​១៥​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវបាន​គេ​ដឹក​មក សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរ​
​ពេទ្យ​។ ក្នុងនោះ​មាន​ក្មេងប្រុស​ម្នាក់​ឈ្មោះ ប្រុស កេ​ត អាយុ​៨​ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​
​ពេទ្យ​គន្ធ​បុ​ប្ជា រាជធានី​ភ្នំពេញ​ផងដែរ ។​

​លោក​វរសេនីយឯក ប៉ាន់ ដន អធិការនគរបាល​ស្រុក​កំពង់សៀម​បញ្ជាក់ថា អ្នករងគ្រោះ​ទាំង​១៥​នាក់​
​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​នឹង​អ្នកបើកប​រថយន្ត​ដែរ ។ ក្រោយ​កើតហេតុ​រថយន្ត​បាន​នាំមក​រក្សា​ទុកជា​
​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ជា​បណ្តោះអាសន្ន​ដោះស្រាយ​តាមច្បាប់​៕