ត្រពាំង​សង្កែ​ក្នុង​ខេត្តកំពត​ទទួលបាន​អ្នកទេសចរ​ជាង​៧​ពាន់​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018 ក+ ក-

​កំពត ៖ នៅក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ សហគម​ន៌​ទេសចរ​ណ៌​ត្រ​ពាំ​សង្កែ​ក្នុង​ខេត្តកំពត ទទួលបាន​អ្នកទេសចរ​ប្រមាណ​៧​ពាន់​នាក់ ខណៈដែល​សហគម​ន៌​នេះ​រំពឹងថា នឹង​ទទួលបាន​អ្នកទេសចរ​ណ៌​ប្រមាណ​៥​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ ។​

​តាម​ការបញ្ជាក់​របស់​លោក ស៊ឹម ហ៊ីម ប្រធាន​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត បានអោយដឹងថា សហគម​ន៌​ទេសចរ​ណ៌​ធម្មជាតិ​ដែលមាន​ដើម​កោង​កាង​ជាង​២២​ម៉ឺន​ដើម​នេះ កំពុងផ្តល់​ប្រ​យោ​ជ​ន៌​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥០៧​គ្រួសារ ដែល​រស់នៅក្នុង​សហគម​ន៌​នេះ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ កំពុង​ប្រកប​របរ​លក់ដូរ និង​ផ្តល់​សេវា​ទូក​ជិះ​មើល​ព្រៃកោងកាង ជាដើម​ក្នុង​តំបន់​នេះ​។ លោក យល់ឃើញថា ការបង្កើតអោយមាន​មុខ​របរ​ក្នុង​សហគម​ន៌​ទេសចរ​ណ៌​នេះ ក៏បាន​ចូលរួម​ការបន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ផងដែរ ដោយសារ​ពីមុន​ពួកគាត់​ពឹងផ្អែក​ទាំង​ស​ក្រុង​តែ​លើ​របរ​នេសាទ​ប៉ុណ្ណោះ តែ​ពេលបច្ចុប្បន្ន​ពួកគាត់​អាច​បន្ថែម​មុខរបរ​ក្នុង​វិស័យ​ទេស​ទេសចរ​ណ៌ ដែល​ផ្តល់​ប្រាក់ចំណូល​សម្រាប់​ជីវភាព​ផងដែរ​។

​ប្រធាន​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ បានអោយដឹងថា​សហគម​ន៌​នេះ​កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ​ច្រើនជាង អ្នកទេសចរ​អន្តរជាតិ ជាក់ស្តែង​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ សហគម​ន៌​ទេសចរ​ណ៌​នេះ ទទួលបាន​អ្នកទេសចរ​ណ៌​ប្រមាណ​៧​ពាន់​នាក់​។ ដោយ​សហគម​ន៌​រំពឹងថា នឹង​ទទួលបាន​អ្នកទេសចរ​សរុប​ប្រមាណ ៥​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈដែល​កាលពី​ឆ្នាំ​២០១៧ មាន​អ្នកទេសចរ​ណ៌​ជាង​៣​ម៉ឺន​នាក់ ដែល​បានផ្តល់​ប្រាក់ចំណូល​សរុប​ពី​សេវា​ទេសចរ​ណ៌​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ទន្ទឹមនេះ លោក ស៊ឹម ហ៊ីម បាន​បញ្ជាក់ថា ក្រៅពី​សក្តានុពល​នៃ​បរិយាកាស​ធម្មជាតិ​បរិសុទ្ធ សហគម​ន៌​ក៏មាន​គម្រោង​ពង្រីក​សេវា​កម្សាន្ត​បន្ថែមទៀត ដូចជា ស្ពាន ទោង និង​ខ្សែ​រ៉​ត​លើទឹក​ជាដើម ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ណ៌ អោយ​កាន់តែច្រើន​។ ប៉ុន្តែ​លោក ក៏​ព្រួយបារម្ភ​ដែរ​ថា ចំនួន​អ្នកទេសចរ​កាន់តែច្រើន ក៏​អាចធ្វើអោយ​ប៉ះពាល់​ដល់​ប​រិ​ស្ថាន​នៃ​ព្រៃកោងកាង​ផងដែរ ជាពិសេស​ដោយសារ ការ​ចោល​ថង់​ប្លា​ស្ទិ​ក និង​សម្រាម​ចូលក្នុង​ទឹកតែ​ម្តង ៖៖៖ (​សម្ភាស​ន៌ លោក ស៊ឹម ហ៊ីម ប្រធាន​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ​) សូមបញ្ជាក់ថា សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤ ដោយបាន​កើតចេញ​ពីស​ហ​គម​ន៌​នេសាទ ក្នុង​គោលបំណង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជា​នេសាទ​ក្នុង​តំបន់​នេះ តាមរយៈ ការផ្តល់សេវា​ទេសចរ​ណ៌​ធម្មជាតិ​។

​សហគម​ន៌​ទេសចរ​ណ៌​ត្រពាំង​សង្កែ ត្រូវបាន​ចាត់ទុកថា ជារ​ម្មណី​យ​ដ្ឋា​ន​ទេសចរ​ណ៌​ព្រៃកោងកាង ដ៏​សំខាន់​មួយ ដែល​បាន​ចូលរួម​លើកស្ទួយ​ក្នុង​វិស័យ​ទេសចរ​ណ៌​របស់​ខេត្តកំពត ៕