តំណាង​ពលរដ្ឋ​ស្រុក​ឆ្លូង​២​នាក់​ដែល​តវ៉ា​រឿង​អាជ្ញាធរ​ដុត​ឈូសឆាយ​ផ្ទះ​ត្រូវ​នាំខ្លួន​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2015 ក+ ក-

​ខេត្តក្រចេះ៖ ពលរដ្ឋ​២​នាក់ តំណាង​ពលរដ្ឋ​៣១​គ្រួសារ ដែល​ត្រូវ​កម្លាំងចម្រុះ​ខេត្តក្រចេះ​ចុះ​ដុត​ផ្ទះ និង​ឈូសឆាយដី​ដំណាំ​កាលពី​ម្សិលមិញ នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ដើម្បី​សាកសួរ​នៅ​ល្ងាច​ថ្ងៃទី​៩ មេសា​។​

​ទាក់ទង​នឹង​ការបញ្ជូន​អ្នក​ទាំងពីរ​នាក់ ទៅ​តុលាការ​នៅពេលនេះ មិនមាន​មន្ត្រីប៉ូលិស​អធិការដ្ឋាន​កម្រិត​ស្រាល​ស្រុក​ធ្លូ​ង​ណា ផ្ដល់​ពី​មូល​ហេតុដែល​អាជ្ញាធរ​ចាប់ខ្លួន​អ្នក​ទាំងពីរ​ឃុំខ្លួន និង​បញ្ជូនទៅ​សាកសួរ​នៅ​តុលាការ​ឡើយ​។​

​ទោះជា​យ៉ាងណាក្ដី​ក្រុម​ប្រជាពលរដ្ឋ​អះអាងថា ពួកគាត់​នឹង​រៀបចំ​ឯកសារ​នានា ដោយ​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​។ ក្រុម​ពលរដ្ឋ​បន្តថា ពួកគាត់​អ្វី​ទីពឹង​ទៀត​ទេ ព្រោះ​តំណាង​គាត់​២​នាក់ គឺ​លោក ផន់ សាវ​ណ្ណ និង​លោកស្រី យស សា​អែម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​អស់ហើយ​។​

​ជុំវិញ​ជម្លោះ​របស់​អាជ្ញា​ធរ​ខេត្ត និង​ពលរដ្ឋ​៣១​គ្រួសារ នៅ​ភូមិ ប្រឡាយ​ទ្រៀល ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង បាន​ផ្ទុះ​កម្លៅ​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ឈូសឆាយ​ផ្ដួលរំលំ ដុតបំផ្លាញ​ផ្ទះសម្បែង ដី ដំណាំ​របស់​ពលរដ្ឋ​ទាំងនោះ​។​

​សមត្ថកិច្ច​បាន​ចោទថា ពលរដ្ឋ​ទាំង​៣១​គ្រួសារ បានមក​រស់នៅ​ខុសច្បាប់​លើដី ដែល​អាជ្ញាធរ​ប្រគល់​ឲ្យ​ក្រុម​ពលរដ្ឋ​៧២​គ្រួសារ​ផ្សេងទៀត ប៉ុន្តែ​ពលរដ្ឋ​បាន​អះអាងថា ខ្លួន​បានរស់នៅ​លើដី​មាន​ជម្លោះ​នេះ មុន​អាជ្ញាធរ​បានប្រគល់​ដី ដល់​ពលរដ្ឋ​៧២​គ្រួសារ​នោះ​ទៀត​៕rfa14aសកម្មភាព​ដុត និង​ផ្ដួលរំលំ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​អូរ​សំពុង ភូមិ​ប្រឡាយ​ទ្រៀល ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥​។ RFA