ភ្នំពេញ ជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួកម្នាក់ទៀតត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋចាប់វាយប្រគល់អោយប៉ូលិសប៉ុស្តិស្ទឹងមានជយ័៣
ហេតុការណ៏ចាប់ជនសង្សយ័លួចម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨ស្ថិតនៅក្នុងបុរីសូនីផ្លូវបេតុផ្ទះលេខ១២៤ភូមិឬស្សី១សង្កាត់ស្ទឹងមានជយ័ខណ្ឌមានជយ័។
យោងតាមសម្តីម្ចាស់ម៉ូតូខាងលើដែលមានឈ្មោះប៉ែននូវិណាអាយុ៣០ឆ្នាំមុខរបរមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់អោយដឹងថាមុនពេលកើតហេតុរូបគាត់បានចាក់សោរម៉ូតូរបស់គាត់ម៉ាកសេ១២៥សេរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FM3867នៅមុខផ្ទះខណះនោះក៏មានជនសង្សយ័២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពលួចកាច់ករជិះបាត់ដោយសុវត្ថភាពចំណែកបក្ខពួកម្នាក់ទៀតរួមនិងម៉ូតូFinoកញ្ចាស់ដែលជាមធ្យោបាយជិះដើរលួចត្រូវម្ចាស់ម៉ូតូដេញចាប់បានប្រគល់អោយសមត្ថកិច្ចចាត់ការបន្តរ
ជនសង្សយ័ខាងលើមានឈ្មោះសនចាន់ឡុកអាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ស្នាក់ភូមិត្រពាំងឈូកសង្កាត់អូបែកក្អមខណ្ឌសែនសុខ
បច្ចុប្បន្នជនសង្សយ័ខាងលើកំពុងតែសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជយ័៣និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌមានជយ័ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ។