អាជ្ញាធរខេត្ត​អំពាវនាវ​ប្រុងប្រយ័ត្ន​ចំណីអាហារ​មាន​ជាតិគីមី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រជុំពិភាក្សា​ស្តីពី​ការគ្រោង​បង្កើត​កម្មវិធី​តាំងពិព័រណ៍​ម្ហូបអាហារ បន្លែ​ផ្លែឈើ និង​ផលិតផល​ក្នុងស្រុក ដែល​គ្មាន​សារធាតុ​គីមី​ហាមឃាត់ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​។​

ថ្លែង​ក្នុង​កិច្ចពិភាក្សា​នៅ​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅ​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៏​ថា​ការគ្រោង​អោយមាន​ការដាក់​តាំង​ពិ​ព័រ​ណ៏​ម្នូ​ប​អាហារ​គ្មាន​សា​ធាតុគីមី​ហាមឃាត់​នេះ​គឺជា​លើក​ទី​១​សំរាប់​ខេត្ត​ព្រះសីហនុ​។​ការតាំង​ពិ​ព​រ័​ណ៍​នេះ​មាន​គោលបំណង​បំផុសស្មារតី​ពលរដ្ឋ​អោយ​ងាក​មក​ចាប់​អារ​ម្ម​ណ៏​អំពី​ម្ហូបអាហារ​ដែល​គ្មាន​សារធាតុ​គីមី​ប៉ះពាល​ដល់​សុខភាព​។​
លោក​អភិបាលខេត្ត​ក៏បាន​ជម្រុញ​អោយ​កសិករ​ដាំ​បន្លែ​ផ្លែឈើ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ និង​ម្ចាស់​ភោជនីយដ្ឋាន​ទាំងឡាយ​នៅ​ខេត្ត​ព្រះសីហនុ យក​ម្ហូបអាហារ​ដែលជា​ស្នាដៃ​របស់ខ្លួន​មក​ដាក់តាំង​ពិព័រណ៍​ដើម្បី​ជាស​ញ្ញាណ​មួយ​ថា​ម្ហូបអាហារ​នៅ​ខេត្ត​ព្រះសីហនុ មិនមាន​ការប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​នាំអោយ​ប៉ះពាល់​សុខភាព​ឡើយ​។​
លោក​អភិបាលខេត្ត​ស្នើអោយ​មន្ត្រី​ពាក់​ព​ន្ធ័​ត្រូវ​ជម្រុញ​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ដល់​ប្រជាកសិករ ដែល​ដាំ​ដំណាំ​បន្លែ​ផ្លែឈើ​គ្មាន​ប្រើ​សារធាតុ​គីមី​ប៉ះពាល់​និង​មន្ទីរ​ទេសចរ​ណ៏​ត្រូវ​ជម្រុញ​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​ទាំងឡាយ​ចូលរួម​អោយបាន​ច្រើន​កុះករ​ក្នុង​ការយក​ផលិតផល​មក​ដាក់តាំង​ពិព័រណ៍​ក្នុង​កម្មវិធី​នេះ​ដែល​គ្រោង​រៀបចំ​នៅពេល​ខាងមុខ​។​ម្យា​ង​វិញទៀត​
​កម្មវិធី​នេះ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៨ .១៩. ២០ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​នូវ​ក្រុមការងារ​ចំនួន​៥​ដើម្បី​ដំណើរការ​នៃ​កម្មវិធី​តាំង​ពិ​ព​រ័​ណ៍​ម្ហូបអាហារ​គ្មាន​សារធាតុ​គីមី​នេះ​ផងដែរ​។​ទី​១.​ក្រុមការងារ​ឃោសនា ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ចូលរួម​អោយបាន​ច្រើន​កុះករ ក្រុមការងារ​នេះ​ដឹកនាំ​និង​ទទួលខុសត្រូវ​ដោយ មន្ទីរ​ព័ត៌មាន​ខេត្ត រដ្ឋបាល​ឃុំ សង្កាត់ រដ្ឋបាល​ក្រុង ស្រុក​។​ទី​២.​ក្រុមការងារ​ទំនាក់ទំនង​និង​ជម្រុញ​ម្ចាស់​ភោ​ជនី​ដ្ឋា​ន ម្ចាស់​ចំការ និង ម្ចាស់​សិប្បកម្ម​ក្នុង​ខេត្ត​ឱ្យចូល​រួម​តាំង​ម្ហូបអាហារ ផ្លែឈើ​
​និង​ផលិតផល​របស់ខ្លួន ក្រុមការងារ​នេះ​ដឹកនាំ​និង​ទទួលខុសត្រូវ​ដោយ មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត
​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត សភាពាណិជ្ជកម្ម​ខេត្ត​និង​រដ្ឋបាល​ក្រុង​ស្រុក​។​ទី​៣.​ក្រុមការងារ​កិច្ចការពារ​សន្តិសុខ សុ​វត្តិភាព​សណ្តាប់ធ្នាប់​សាធារណៈ​និង​ការធ្វើ​ចរាចរណ៍ ក្រុមការងារ​នេះ​ដឹកនាំ​និង​ទទួលខុសត្រូវ​ដោយ ស្នងការដ្ឋាន​នគរបាល​ខេត្ត ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ព្រះសីហនុ​។​ទី​៤.​ក្រុមការងារ​រៀបចំ​ស្តង់​ពិព័រណ៍​ការប្រគំ​តន្ត្រី និង​តុបតែង​ភ្លើង​លម​រ្អ ក្រុមការងារ​នេះ​ដឹកនាំ​និង​ទទួលខុសត្រូវ​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​និង​សភាពាណិជ្ជកម្ម​ខេត្ត​និង​ទី​៥.​ក្រុមការងារ​អប់រំ​ផ្សព្វផ្សាយ​និង​ណែនាំ​អំពី​លក្ខណៈ​បច្ចេកទេស លើ​ម្ហូបអាហារ​ឱ្យមាន​អនាម័យ​និង​ផ្លែឈើ​គ្មាន​ជាតិគីមី ក្រុមការងារ​នេះ​ដឹកនាំ​និង​ទទួលខុសត្រូវ​ដោយ​មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេ ត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត សាខា​កាំកុងត្រូល​ខេត្ត​៕