ជប៉ុន​ផ្តល់​ជំនួយឥតសំណង ៣,២២​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​វិស័យ​អប់រំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2018 ក+ ក-

អប់រំ
​ភ្នំពេញ ៖ នៅ​ថ្ងៃ​អង្គារ ទី​២២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩:០០ ព្រឹក នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣៤២​លាន​យ៉េន (​ប្រមាណ ៣,២២ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង «​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​» សម្រាប់​ឆ្នាំ​សិក្សា ២០១៨​។

​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ត្រូវបាន​ផ្តល់ជូន​រដ្ឋា​ភិ​បាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច អប់រំ ធនធានមនុស្ស និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕