ព្រះសីហនុ៖ កាលពីវេលា ម៉ោង១១និង២០នាទីថ្ងៃទី0៩ ខែមេសា ឆ្នាំ២០១៥ មានករណីរថយន្ដឡិចស៊ីសមួយគ្រឿងក្រឡាប់ នៅចំណុចស្ពាន ក្អោងចន្លោះ គីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតក្នុង ភូមិបឹងត្រា ឃុំចម្ការហ្លូង ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ បណ្ដាលឲ្យអ្នកនៅ ក្នុងរថយន្ដ៨នាក់របួសធ្ងន់ស្រាល។
មន្ត្រីនគរបាល ស្រុកកំពង់សិលា បានឲ្យដឹងថា រថយន្ដដែលជួបគ្រោះថ្នាក់ក្រឡាប់ ខាងលើនេះម៉ាកឡិចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M- 7036 បានរងការខូចខាតទាំងស្រុងនៅផ្នែកខាងមុខ និងដំបូល ។រថយន្តនេះ បានចេញពីដំណើរពីស្រុកស្រែ អំបិល ខេត្ដកោះកុងមកកាន់រាជធានីភ្នំពេញ ។
អ្នកបើកបររថយន្ដដែលរង របួសធ្ងន់ត្រង់ក្បាល មានឈ្មោះ ម៉ិញ សុភា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំ នៅភូមិទំនប់ ឃុំចំបក់ ស្រុកបាទី ខេត្ដ តាកែវ និង២នាក់ទៀតដែលរងរបួសធ្ងន់ ដែរនោះ ទី១-ឈ្មោះ ហួត សុភ័ក្ដ្រ ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ស្នាយពុល ឃុំរកា ស្រុកពារាំង ខេត្ដព្រៃវែង និងទី២-ឈ្មោះ អឿន ម៉ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងខេត្ដកំពត អ្នកទាំង២នាក់នេះជាបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ។ចំណែកជនរងគ្រោះ៥នាក់ទៀត ដែលរងរបួសស្រាលមិនត្រូវបានគេស្គាល់អត្ដសញ្ញាណនោះទេ ព្រោះបន្ចាប់ពីកើតហេតុពួកគេបានទៅរកកន្លែងព្យាបាល របួស ។
ករណីគ្រោះថ្នាក់ចរាចរណ៏នេះ បើតាមជនរងគ្រោះអះអាងថា សង្ស័យ អ្នកបើកបរវាក់ជាមួយនឹងស្ពានទើប បណ្ដាលឱ្យរថយន្ដក្រឡាប់តែម្ដង។
ក្រោយពីកើតហេតុ រថយន្ដខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដោយសារថា បានបង្កឲ្យប៉ះពាល់ ដល់ទ្រព្យ សម្បត្ដិរដ្ឋដូចជា បង្គោលភ្លើង និងបង្គោលសញ្ញាចរាចរណ៍ បាក់ខូចខាត ជាដើម៕fpm/