កណ្តាល ៖ សំដៅពង្រឹងសុវត្ថិភាព និងគុណភាពម្ហូបចំណីអាហារដែលកំពុងចររាចរណ៏លើទីផ្សារ ជូនបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដឹកនាំដោយអ្នកស្រី សេក ស្រីម៉ៅ អនុប្រធានសាខាកាំកុងត្រូលខេត្ត រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញដែលកំពុងចររាចរណ៏ នៅក្នុងផ្សាររកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងការចុះពិនិត្យគុណភាពទំនិញ មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការពិនិត្យទៅលើគុណភាពអាហារកំប៉ុង និង ផលិតផលផ្សេងៗដែលមានសភាពខួចគុណភាពកំពិទ និងហួសការបរិច្ជេទដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារសំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ដោយ មិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ នៅក្នុងការត្រួតពិនិត្យក្រុមការងារពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខួចគុណភាពនោះទេ និងបានធ្វើការចែក និងបិទស្ទីកឃើផ្សព្វផ្សាយអំពីផលិតផលទំនិញដែលខួចគុណភាព និងហួសការបរិចេ្ជទជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
អ្នកស្រី សេក ស្រីម៉ៅ អនុប្រធានសាខាកាំកុងត្រូល បានក្រើនរំលឹកដល់អាជីវករទាំងអស់ត្រូវលក់តែផលិតផលដែលមាន សុវត្ថិភាពមានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រជាជនទិញយកទៅប្រើប្រាស់នាំអោយប៉ះពាល់ដល់សុខភាពកើតជម្ងឺផ្សេងៗធ្វើអោយប្រជាជនត្រូវចំណាយថវិកាមួយផ្នែកធំដើម្បីព្យាបាលជម្ងឺដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព ៕