កំអែលភ្នំភ្លើងចេញពីភ្នំភ្លើង Kilauea គីឡាអ៊ី ដែលកំពុងផ្ទុះ នៅកោះហាវ៉ៃ បានហូរទៅកាន់ រោងចក្រថាមពល ខណះដែលកម្មករប្រញាប់ប្រញាល់នាំគ្នាបិទទ្វាររោងចក្រ ដើម្បី ការពារការ បញ្ចេញ ឧស្ម័នពុលដែលមិនអាចគ្រប់គ្រងបាន ។
វីដេរអូថតពីលើអាកាសបានបង្ហាញ ពីប្រភពបញ្ចេញកំអែលភ្នំភ្លើងជាច្រើន ដែលចេញពីរណ្ដៅនិងកំទេចកំទី។ វាជាគ្រោះថ្នាក់ចុងក្រោយបង្អស់ ពីការផ្ទុះភ្នំភ្លើង Kilauea ដែលភូគុព្ភវិទូនិយាយថា គឺជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយ ក្នុងរយះពេលមួយសតវត្សរ៍ ពីភ្នំភ្លើងសកម្មបំផុតមួយនៅលើពិភពលោក។
ចំងាយប្រមាណជិត៥គីឡូម៉ែត្រ នៅខាងកើតរោងចក្រ សារធាតុអាស៊ីត និងធូលី យ៉ាងក្រាស់ បានហុយទៅលើអាកាស ខណះដែលកំអែលភ្នំភ្លើង បានហូរចូលក្នុងមហាសមុទ្រ ។
ផេះ ដែលជាបន្សំនៃកំអែលភ្នំភ្លើង គឺជាប្រតិកម្មខ្លាំងក្លានៃផ្សែងទឹកអាស៊ីតអ៊ីដ្រូសែនក្លរិច ចំហាយទឹក និង កំអែលភ្នំភ្លើង ដែលអាចឡើងដល់កម្តៅ 1093 អង្សាសេ ប្រតិកម្មជាមួយទឹកសមុទ្រ៕