ភ្លៀងខ្យល់មូសុង នៅក្នុងប្រទេសស្រីលង្កា បានសម្លាប់មនុស្ស យ៉ាងហោចណាស់ 5 នាក់ ដែលជំរុញឱ្យអាជ្ញាធរព្រមាន ពីការបាក់ដី និងទឹកជំនន់ នៅក្នុងតំបន់ទំនាប បន្ទាប់ពីទឹកជំនន់ហៀរ ឆ្លងកាត់កោះមហាសមុទ្រឥណ្ឌា។
មន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស បាននិយាយថា ក្នុងចំណោមជន រងគ្រោះ 5 នាក់ មាន 3 នាក់បានស្លាប់ដោយសារន្ទះ ម្នាក់ដោយសារការបាក់ដី និងម្នាក់ទៀត ដោយសារដើមឈើបាក់សង្កត់។
អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលនេះ បាននិយាយថា ទឹកជំនន់បានបង្ខំឱ្យមានការជន្លៀស ប្រជាជននៅក្នុងតំបន់ ដែលមានទន្លេរជន់ហូរហៀរ ខណៈសង្កាត់ចំនួន 4 បានព្រមាន អាសន្នពណ៌ក្រហម” ចំពោះការបាក់ដីដែលអាចកើតមាន។
ខែឧសភា ចាប់ផ្តើមរដូវខ្យល់មូសុង នៅភាគខាងត្បូងប្រទេសស្រីលង្កា។ ជាទូទៅ រយៈពេលនេះ គឺជាពេលវេលាមួយដ៏វែងបំផុតនៃរដូវសំណើម ហើយអូសបន្លាយរហូតដល់ខែកញ្ញា៕