ក្រសួងហាមលក់ថ្នាំបំប៉នផ្លូវភេទ Male extra
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹង ដោយហាមប្រាមប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសមួយប្រភេទឈ្មោះ Male extra ។
សេចក្តីជូនដំណឹងបានលើកឡើងថា ថ្នាំបំប៉នសុខភាពផ្លូវភេទ Male extra ដែលផ្សព្វផ្សាយលក់តាមបណ្ដាញសង្គមហ្វេសប៊ុក គឺគ្មានការចុះពញ្ជិកា និងគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាលទេ។
គួរជម្រាបជូនផងដែរថា កន្លងទៅនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ឃើញមានប្រកាសផ្សព្វផ្សាយល់កថ្នាំបំប៉នផ្លូវភេទជាសាធារណៈ រួមមានទាំងថ្នាំគ្រាប់ ប៉ូម៉ាត ក្រែម ស្ព្រាយ ។ បញ្ហាសំខាន់ និងមិនគួរឲ្យទុកចិត្តនោះគឺ អ្នកលក់មិនហ៊ានបង្ហាញអសយដ្ឋានទីតាំងលក់ឱសថនោះទេ ដោយគ្រាន់តែប្រកាសថា មានការដឹកជញ្ជូនដល់កន្លែងដោយឥតគិតថ្លៃ៕