ខេត្តតាកែវ ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត តាកែវ ដែលបានសហការនឹងមន្ត្រីជំនាញកាំកុងត្រូល បានធ្វើការត្រួតពិនិត្យលើបន្លែ ផ្លែឈើទាំង២៥មុខ នៅច្រកទ្វារអន្តរជាតិភ្នំដិនដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុង ត្រូល យើងបានរកឃើញស្ពៃក្តោបមានវត្តមានសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ព្រោះសំណល់ថ្នាំកសិកម្មនេះ វានឹងធ្វើឲ្យអ្នកបរិភោគមានអាការៈរាគរូស ក្អូតចង្អោរ ធ្វើឲ្យអស់កម្លាំងជាធ្ងន់ធ្ងរ និងអាចធ្វើឲ្យប៉ះពាល់ប្រព័ន្ធសសៃប្រាសាទ។
លោកប្រសាសន៍ថា ជាវិធានការណ៍ដើម្បីទប់ស្កាត់នូវហានិភ័យខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ មន្ត្រីជំនាញបានសម្រេចធ្វើការបិទការនាំចូលនូវប្រភេទបន្លែស្ពៃក្តោបនេះ តាមច្រកទ្វារអន្តរជាតិភ្នំដិន ។
លោកប៉ោ លាងគង់ ប្រសិនបើយើងធ្វើការអនុញ្ញាតឲ្យស្ពៃក្តោបនេះ នាំចូលមកទីផ្សារស្រុកខ្មែរវិញបាន ទាល់ តែមានការបញ្ជាក់ពីអាជ្ញាធរវៀតណាមថា ស្ពៃក្តោបនេះពិតជាពុំមានវត្តមានសំណល់ថ្នាំកសិកម្មនេះឡើយ នឹងត្រូវមានការពិនិត្យនឹងធ្វើត្តេស៍ម្តងទៀតពីមន្ត្រីជំនាញកាំកុងត្រូល ទើបបានអាចនាំចូលឡើងវិញបាន ។
ជាមួយគ្នានេះដែរ រថយន្តពិសោធន៍ចល័តរបស់អគ្គនាយដ្ឋានកាំកុងត្រូល ក៍បានធ្វើការចុះមកត្រួតពិនិត្យបន្លែ ផ្លែឈើ និងចំណីអាហារនៅផ្សារអង្គតាសោម ក្នុងនោះដោយដកហូតយកធ្វើជាគំរូចំនួន៣៦មុខ យកមកវិភាគនៅក្នុងរថយន្តអគ្គនាយកដ្ឋានកាំកុងត្រូល ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសសៃគុយទាវបាញ់ប្រហិតប៉ាតេសាច់ជ្រូកមានសារ ធាតុគីមីប៉ូរ៉ាក់ និងរកឃើញស្លឹកខ្ទឹម និងស្ពៃក្តោបមានវត្តមានសំណល់ថ្នាំកសិកម្ម ។
ចំពោះសសៃគុយទាវដែលមានសារធាតុគីមីប៉ូរ៉ាក់ មន្ត្រីជំនាញបានដកហូតនឹងបិទមិនឲ្យលក់នៅលើទីផ្សារ៕