ម៉ាឡេស៊ី ៖ អតីតនាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ បានធ្វើសេចក្តី ថ្លែង ការណ៏របស់លោក ស្តីពីមូលនិធិរដ្ឋដែលមានរឿងអាស្រូវ នៅទីភ្នាក់ងារប្រឆាំង អំពើពុករលួយរបស់ប្រទេស ដោយបាននិយាយថា ការស៊ើបអង្កេតត្រូវបានធ្វើឡើង ក្នុងលក្ខណៈវិជ្ជាជីវៈ ។
លោក ណាជីព ត្រូវបានកោះហៅ មកកាន់ទីភ្នាក់ងារ ប្រឆាំងអំពើ ពុករលួយដើម្បីពន្យល់ អំពីការផ្ទេរប្រាក់ចំនួន 10.6 លានដុល្លារដែលសង្ស័យ ចូលទៅ ក្នុងគណនេយ្យធនាគាររបស់លោក។ ចំនួននេះគឺជាប្រភាគនៃប្រាក់រាប់ពាន់លានដុល្លារដែលត្រូវបានផ្ទេរ មកពីមូលនិធិរដ្ឋ វ័នម៉ាឡេស៊ា ឌីវែឡុបមឹនប៊ឺហាត ឬ 1MDB ។
ទោះជាយ៉ាងណា លោក ណាជីព បានបដិសេធការធ្វើខុសណាមួយ និងបាននិយាយថា ប្រាក់ចំនួន ៦៨១ លាន ដុល្លារ នៃមូលនិធី ដែលបានផ្ញើរទុកនៅក្នុង គណនេយ្យធនាគារផ្ទាល់ខ្លួនរបស់ លោក គឺជាការបរិចាគពី ប្រទេសអារ៉ាប៊ីសាអូឌីត ដែលខុសពីរបាយការណ៏ថា ប្រាក់បាន មកពី មូលនិធិរដ្ឋ វ័នម៉ាឡេស៊ា ឌីវែឡុបមឹនប៊ឺហាត។ ការផ្តោតសំខាន់បឋម នៃការស៊ើបអង្កេត ថ្មី របស់ ទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយ គឺទៅលើថាតើ ប្រាក់ចំនួន 10.6 លានដុល្លារ បានមកពីក្រុមហ៊ុន SRC International ចូលទៅក្នុងគណនេយ្យលោក ណាជីពដោយ របៀបណា។
SRC ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១១ ដោយរដ្ឋាភិបាល លោកណាជីព ដើម្បីស្វែងរកការវិនិយោគ ក្រៅប្រទេស ក្នុងវិស័យធនធានថាមពល ហើយវាជា ផ្នែកមួយនៃ មូលនិធិរដ្ឋ វ័នម៉ាឡេស៊ា ឌីវែលឡុបមឹនប៊ឺហាត រហូតដល់វា ត្រូវបាន ផ្លាស់ប្តូរ ទៅក្រសួងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១២។
រដ្ឋាភិបាលម៉ាឡេស៊ីថ្មី បានបង្កើត កម្លាំង ទទួល ភារកិច្ចដើម្បីស៊ើបអង្កេតបញ្ហា ខណៈដែល នាយករដ្ឋរដ្ឋមន្ត្រីថ្មី លោក ម៉ូហាធា ម៉ូហាម៉េត សន្យា ស្វែងរកមកវិញ នូវមូលនិធិដែលបានបាត់បង់៕