កូរ៉េ ៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើងបានទទួលបញ្ជីឈ្មោះអ្នករាយការណ៏ព័ត៌មានប្រទេសកូរ៉េខាងត្បូង ដើម្បីចូលធ្វើទស្សនកិច្ចទីតាំងសាកល្បង នុយក្លេអ៊ែរ។
ប្រទេសកូរ៉េខាងជើង បានអញ្ជើញ ក្រុមប្រព័ន្ធផ្សព្វផ្សាយ មកពី បណ្តាប្រទេសមួយចំនួន ដើម្បីធ្វើជាសាក្សី នៃការរំលាយចោល នៃទីតាំងសាកល្បង ពុងយ៉េរី (Punggye-ri) ដើម្បីគោរពតាមការសន្យារបស់ខ្លួន ក្នុងការផ្អាក ការសាកល្បង នុយក្លេអ៊ែរ។
ទោះជាយ៉ាងណា ពេលដំបូងប្រទេសនេះ បានបដិសេធមិនទទួលយក បញ្ជីឈ្មោះ អ្នករាយការព័ត៌មាន មកពីកូរ៉េខាងត្បូង បន្ទាប់ពីបញ្ឈប់ កិច្ចពិភាក្សាអន្តរកូរ៉េ ជាការតវ៉ា ប្រឆាំងសមយុទ្ធប្រយុទ្ធដែនអាកាសកូរ៉េខាងត្បូង -សហរដ្ឋអាមេរិក។
ក្រុមអ្នកយកព័ត៌មាន មកពីបណ្តាប្រទេសផ្សេងៗ បានមកដល់ទីក្រុងកំពុងផែ វ៉ុនសាន របស់ប្រទេសកូរ៉េខាងជើងជាកន្លែងដែលពួកគេរងចាំ ដើម្បីនាំផ្លូវទៅកាន់ទីតាំងសាកល្បង នុយក្លេអ៊ែរ សំរាប់ព្រឹត្តិការណ៏ រំលាយទីតាំង ដែលកំណត់ពេលធ្វើនៅថ្ងៃពុធ និងថ្ងៃ សុក្រនេះ។
សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលត្រូវបានអញ្ជើញនិយាយថា អាជ្ញា ធរប្រទេសកូរ៉េខាងជើងបានប្រាប់ពួកគេថា អាកាសធាតុ មិនអំណោយផលសំរាប់ការធ្វើ ដំណើរទៅកាន់ ទីតាំង ពុងយេរី ប៉ុន្តែតាមពិតពួកគេឲ្យរងចាំអ្នកយកព័ត៌មានមក ពី ប្រទេសកូរ៉េខាងត្បូង៕