អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និយាយថា ជំនួបដែលបាន កំណត់ពេលរបស់លោក ជាមួយមេដឹកនាំកំពូល របស់ សាធារណៈរដ្ឋ ប្រជាមានិត ប្រជា ធិបត្យេកូរ៉េ លោកគីម ជុងអ៊ុន អាចនឹង ត្រូវពន្យារពេល។ វាអាចនិងមិនកើតឡើងឡើយ នៅថ្ងៃទី១២ ខែមិថុនា ។
នេះប់តាមការអះអាងរបស់លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន រួមគ្នា ជាមួយ ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ លោក មូនជេអ៊ីន ដែលនិយាយយោងទៅរក កាលបរិច្ឆេទ នៃជំនួបតាមផែនការជាមួយលោក គីម ជុងអ៊ុន។ លោកបានបន្ថែមថា ប្រសិនបើវាមិនកើតឡើងនៅពេលនេះ វាអាចនឹងកើតឡើងនៅពេលក្រោយ។
ទោះយ៉ាងណាលោក មូន ជេអ៊ីន បានចេញសារខុសគ្នា នៅថ្ងៃតែមួយដោយនិយាយថា លោក និងប្រឹងប្រែង ដើម្បីជួយ ឲ្យមានជំនួបកំពូលនេះ តាមកាលកំណត់ ដើម្បីឲ្យមាន សន្តិភាពជាអចិន្ត្រៃយ៏ នៅលើឧបទ្វិបកូរ៉េ។
រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ និយាយថា សហរដ្ឋអាមេរិក និងនៅតែប្រុងប្រៀបសំរាប់ជំនួបកំពូល និងមាន វិធានការគ្រប់យ៉ាង ដើម្បីធ្វើឲ្យជំនួបនេះ ជោគជ័យ។លោកបន្ថែមថា សហរដ្ឋអាមេរិក និងផ្តល់ជំនួយសេដ្ឋកិច្ចសំរាប់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បោះបង់ កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។ លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងធានា សុវត្ថិភាពនៃមេដឹកនាំកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បោះបង់អាវុធនុយក្លេអ៊ែរ របស់ខ្លួន។ នៅពេលដែលត្រូវបានសួរអំពីរ អាកប្បកិរិយារបស់លោក ចំពោះការបង្រួប បង្រួម នៃឧបទ្វិបកូរ៉េ លោកត្រាំនិយាយថា លោកនឹងមិនជំទាស់ នោះទេ នៅពេលដែល ពេលវេលាផ្តល់ឲ្យ។
ប្រទេសកូរ៉េខាងជើង បានព្រមានកាលពីសប្តាហ៏មុនថា ខ្លួននិងពិចារ ណាឡើងវិញ ថាតើនិងចូលរួមកិច្ចប្រជុំកំពូលក្នុងប្រទេសសឹង្ហបុរីឬយ៉ាងណា ប្រសិនបើ សហរដ្ឋអាមេរិក មានបំណងដាក់គំនាបលើប្រទេសកូរ៉េខាងជើង ដើម្បីឲ្យបោះបង់ចោល ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទីក្រុងព្យុងយ៉ាង បានផ្អាក កិច្ចពិភាក្សាអន្តរកូរ៉េ កាលពី ថ្ងៃពុធសប្តាហ៏មុន ដើម្បីតវ៉ាទៅនឹង សមយុទ្ធដែនអាកាសកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ក្នុងទ្រង់ទ្រាយធំ និងបានជម្រុញឲ្យប្រទេសកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធារួម របស់ ខ្លួនជាមួយសហរដ្ឋអាមេរិក៕