កុងហ្គោ ៖ យោងាតាមអ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោក តារីក ចាសារ៉េវីក បាន និយាយអំឡុងសន្និសីទសារព័ត៌មានអង្គការសហប្រជាជាតិថា យុទ្ធនាការចាក់ វ៉ាក់សាំង ជំងឺ អ៊ីបូឡា បានចាប់ផ្តើមក្នុង សាធារណៈរដ្ឋប្រជាធិប តេយ្យកុងហ្គោ ។ មានករណីជំងឺ អ៊ីបូឡា សរុបចំនួន ៥១ករណី ត្រូវបានរាយការណ៏ ក្នុងប្រទេសកុងហ្គោ ដែល២៨ករណី ក្នុងចំណោមនេះ ត្រូវបានអះអាងតាមរយៈការធ្វើរោគវិនិច្ឆ័យ ដែលជាលទ្ធផលមាន អ្នកស្លាប់សរុប ២៧នាក់។
យោងតាមអង្គការសុខភាពពិភពលោក វ៉ាក់សាំងជំងឺ អ៊ីបូឡា ដែល បានពិសោធមានចំនួន ៧៥៤០ ដូស ត្រូវបានផ្តល់ទៅឲ្យ សាធារណៈរដ្ឋប្រជាធិប តេយ្យកុងហ្គោ។ លោក ចាសារ៉េវីក និយាយថា នៅក្នុងក្រុង បានដាកា ប្រជាជន៣៣នាក់ បានមកទទួលវ៉ាក់សាំងកាលពីថ្ងៃម្សិលមិញ ហើយក្រុមយុទ្ធនាការ កំពុងបន្តផ្តល់ជា បន្ត បន្ទាប់។ មានការលំបាកជាច្រើនក្នុងការដឹកជញ្ជូន និងស្តុកទុកវ៉ាក់សាំង ដោយសារតែ រចនាសម្ព័ន្ធក្នុងតំបន់ត្រូវបានកំណត់។
ក្រសួងសុខាភិបាល ប្រទេសកុងហ្គោ បានសហ ការជាមួយ បុគ្គលិកសុខាភិបាល នៃអង្គការអន្តរជាតិ និងទីភ្នាក់ងារជាដៃគូ ដើម្បីបង្កើត យន្តការប្រតិកម្ម ដើម្បីតាមដាន ដិតដល់ ពីស្ថានភាពអ្នកទទួលវ៉ាក់សាំង។ អ្នកនាំពាក្យ អង្គការសុខភាពពិភពលោក បាននិយាយថា ការការពារនៃការរាលដាលជំងឺ អ៊ីបូឡា និងការឆ្លើយតប ទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណៈ កំពុងត្រូវបានដាក់បន្ថែម ចូលទៅក្នុងរបៀបវារៈ នៃសន្និបាត សុខភាពពិភពលោក លើកទី៧១ ក្នុងការប្រយុទ្ធ ប្រឆាំងការរាលដាលជំងឺ អ៊ីបូឡា នៅអាហ្វ្រិកកណ្តាល៕