ឥណ្ឌា ៖ មន្ត្រីសុខាភិបាលនិយាយថា មេរោគដ៏កម្រ ត្រូវបានរាលដាលដោយសត្វប្រជៀវ ដែលអាចបង្កររោគ សញ្ញាដូចជាគ្រុន និងបំផ្លាញខួក្បាល បានសម្លាប់មនុស្ស ១០នាក់ នៅប្រទេសឥណ្ឌាភាគខាងត្បូង ហើយ២ករណីបន្ថែមទៀតកំពុងត្រូវបានតាមដាន។
ការរាលដាលជម្ងឺឆ្លង អាចជាការប្រឈមមួយក្នុងប្រទេសមានចំនួនប្រជាជន ច្រើន បំផុតទី២ លើពិភពលោក ជាកន្លែងការគ្រប់គ្រងជម្ងឺឆ្លង និងការពិនិត្យតាមដានមាន ភាពខ្សោយ ដែលនាំឲ្យមានចំនួនអ្នកស្លាប់រាប់រយនាក់ ជារៀងរាល់ឆ្នាំ ដោយសារជម្ងឺ ដូចជា ជម្ងឺគ្រុនសន្ធប់កើតដោយសត្វមូសជាដើម។ អង្គការសុខភាពពិភពលោក និយាយ ថា គ្មាន វ៉ាក់សាំងសំរាប់មេរោគ នីប៉ា ដែល បានផ្ទុះឡើង ក្នុងរដ្ឋកេរ៉ាឡា ដែលវាអាច បង្ករទៅជា ជម្ងឺរលាកខួក្បាល ។
រដ្ឋមន្ត្រីសុខាភិបាល និយាយថា អ្នកស្លាប់ដំបូង បានកើតឡើង នៅស្រុកកូហ្សីកូដ ហើយក្នុងចំណោមមនុស្ស១៨នាក់ ដែលត្រូវ បានពិនិត្យរកមេរោគ ១២នាក់ មានមេរោគ ហើយ៣នាក់នៃជនរងគ្រោះ ជាសមាជិក នៃក្រុមគ្រួសារតែមួយ ដែលត្រូវបានគេសង្ស័យថា ឆ្លងតាមរយៈសត្វប្រចៀវដែល បានមកពពូនគ្នា នៅអណ្តូងទឹកមួយកន្លែងនៅជិតផ្ទះរបស់ពួកគេ៕