លោកស្រី Hillary Clinton ត្រូវជាភរិយារបស់អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton នឹងត្រូវប្រកាសជាផ្លូវការ នាថ្ងៃទី១២ ខែមេសា ពីបេក្ខភាពប្រធានាធិបតីសហរដ្ឋ អាមេរិកឆ្នាំ២០១៦។
លោកស្រី Hillary Clinton នឹងចាប់ផ្តើមយុទ្ធនាការឃោសនានៅតាមព្រឹត្តិការណ៍តូចៗក្នុងបណ្តា រដ្ឋដែលរៀបចំការបោះឆ្នោតមុនកាលបរិច្ឆេទកំណត់ ក្នុងនោះមានរដ្ឋអៃយូវ៉ា និងរដ្ឋញូវហាមភៀរ ។
លោកស្រី បានបញ្ជាក់ថា កាលពីឆ្នាំ២០០៨លោកស្រីត្រូវប្រជាជនគាំទ្រដែរ ប៉ុន្តែដោយសារតែលោកអូបាម៉ាមានប្រជាប្រិយភាពនៅក្នុងសង្គម ហើយប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែនៅឆ្នាំ ២០១៦ លោកស្រីនឹងធ្វើប្រធានាធិបតីស្ត្រីដំបូងនៅសហរដ្ឋអាមេរិក។
លោកស្រី Hillary Clinton មានភាពងាយស្រួលបំផុតក្នុងការជ្រើសរើសជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សប្រជាធិបតេយ្យ ។ ពួកអ្នកប្រជាធិបតេយ្យមានការគាំទ្រច្រើនចំពោះបេក្ខភាពលោកស្រី ដោយបើតាមការស្ទាបស្ទង់មតិថា មានដល់៦២% ឯណោះ ។ ជនទី២ ដែលទទួលការគាំទ្រច្រើនដែរ គឺអនុប្រធានាធិបតីលោក JOE BIDEN ជាមួយអ្នកគាំទ្រ១៥% ៕