ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលត្រូវបណ្តេញពីតំណែង លោក ណាជីពរ៉ាហ្សាក់ បាន និយាយថា លោក បានផ្តល់សេចក្តីថ្លែងការណ៏គ្រប់គ្រាន់ អំពី ការផ្ទេរប្រាក់ ចំនួន 10.6 លានដុល្លារ ដ៏អាថកំបាំងចូលទៅក្នុងគណនេយ្យផ្ទាល់ខ្លួនរបស់លោក បន្ទាប់ពីរយៈពេល ៩ ម៉ោង នៃការសាកសួរ ដែលបានធ្វើឡើងរយៈពេល២ថ្ងៃ។
ចំនួនទឹកប្រាក់នេះ គ្រាន់តែ បង្ហាញ ពីប្រភាគនៃប្រាក់រាប់ពាន់លានដុល្លារដែលតាមការចោទប្រកាន់ ត្រូវបានផ្ទេរមកពី មូលនិធិរដ្ឋ វ័នម៉ាឡេស៊ា ឌីវែលឡុបមឹន បឺហាត (1Malaysia Development Berhad) ឬ 1MDB ដែលជាមូលនិធិរដ្ឋ បង្កើតឡើងដោយ លោក ណាជីពរ៉ាហ្សាក់ ជារឿងអាស្រូវមួយ ហើយក៏ជាហេតុផលដ៏សំខាន់ ដែលអ្នកបោះឆ្នោតបោះបង់លោក ក្នុងការបោះឆ្នោត កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ។
ការស៊ើបអង្កេត នៅសប្តាហ៏នេះ គឺជាការបន្តការ ស៊ើបអង្កេតមួយ ដែលបានចាប់ផ្តើមត្រឡប់ទៅរកឆ្នាំ ២០១៥។ ការផ្តោតជាសំខាន់នៃការ ស៊ើបអង្កេត គឺលើការផ្ទេរប្រាក់ជាង ១០លានដុល្លារ ពី ក្រុមហ៊ុន SRC International ចូល ទៅគណនេយ្យរបស់លោក ណាជីព។
ក្រុមហ៊ុន SRC ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១១ ដោយរដ្ឋាភិបាលលោកណាជីព ដើម្បីស្វែងរក ការវិនិយោគបរទេស ក្នុងវិស័យធនធាន ថាមពល ហើយគឺជា ផ្នែកមួយ នៃ មូលនិធិរដ្ឋ 1MDB រហូតដល់អង្គភាពនេះ ត្រូវបានផ្តូរ ទៅកាន់ ក្រសួងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១២។ ទោះជាយ៉ាងណា លោក ណាជីព បានបដិ សេធ យ៉ាងរឹងប៉ឹង ចំពោះការធ្វើខុសណាមួយ ចំពោះ មូលនិធិរដ្ឋ 1MDB៕