ភ្នំពេញ៖ បង្គោលភ្លើងមួយដើមបានឆ្លងចរន្តអគ្គិសនីបានឆាបឆេះបង្គោលភ្លើងបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ទាំងក្នុងក្រសួង និងសមត្ថកិច្ចមូលដ្ឋាន ប្រជាពលរដ្ឋបានរាយការណ៍ទៅ បុគលិកគមនាគមន៍ដើម្បីធ្វើការផ្តាច់ចរន្តប្រព័ន្ធភ្លើងភ្លាមៗ និងបានហៅរថយន្តពន្លត់អគ្គិភយ័របស់អគ្គដ្នងការនគរបាលជាតិធ្វើការបាញ់ពន្លត់ទាន់ពេលវេលា ទើបមិនបង្កអោយមានការរាលដាល ហេតុការណ៍នេះបានកើតឡើងនៅវេលាមុង១៤និង១០នាទីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨ ជាប់នឹងរបងក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពេលភ្លើងបានរលត់ទៅវិញដោយបានបាញ់ទឹកអស់១រថយន្ត សភ្ភារៈដែលរងការខូចខាតប្រអប់ភ្លើងមួយដើម តែមិនបង្ករាលដាល់និងគ្មានអ្នករងរបួសទេ ចំណែកប្រព័ន្ធភ្លើងខាងទូរគមនាគមន៍ជាតិកម្ពុជាបានចុះរៀបចំប្រព័ន្ធភ្លើងអោយដំណើរការឡើងវិញ៕