ប្រវត្តិ​លោក ស៊ិ​ក ប៊ុន​ហុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2015 ក+ ក-

​លោក ស៊ិ​ក ប៊ុន​ហុក ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​បច្ចុប្បន្ន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី​។​
១.​ប្រវត្តិ​សង្ខេប​
-​នាមត្រកូល និង​នាមខ្លួន ស៊ិ​ក ប៊ុន​ហុក​
-​ថ្ងៃ ខែ ឆ្នាំ​កំណើត កើត​នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​១៩៤៦
-​ទីកន្លែង​កំណើត នៅ​ភូមិ​ព្រែក​ព្រះស្តេច ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
– ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១១ ផ្លូវ​៤៤៨ ភូមិ​៧ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
២.​កម្រិតវប្បធម៌​
​ការសិក្សា​ជាន់ខ្ពស់​វិញ លោក ស៊ិ​ក ប៊ុន​ហុក បានទទួល សញ្ញាបត្រ​ជាន់ខ្ពស់​ជាច្រើន ដូចជា​៖​មធ្យមសិក្សាប័ត្រ​ភាគ​ទី​២ (Bac II) សាស្ត្រាចារ្យ​មធ្យមសិក្សា​បឋមភូមិ សញ្ញាប័ត្រ​ឧ​ត្ត​មសិ​ក្សា​ទស្សនៈវិជ្ជា សញ្ញាប័ត្រ​ជាន់ខ្ពស់​ការងារ​វប្បធម៌ សញ្ញាប័ត្រ​ឧ​ត្ត​មសិ​ក្សា​វិទ្យាសាស្ត្រ​នយោបាយ​សង្គម (​បណ្ឌិតសភា​វិទ្យា​នយោបាយ​ទីក្រុង Moscou) សញ្ញាប័ត្រ​រដ្ឋបាល​វប្បធម៌ ក្រសួង​វប្បធម៌​បារាំង​។​
៣.​បទពិសោធន៍​ការងារ​
-១៩៦៧ សាស្ត្រ​ចា​រ្យ​ភាសា​បារាំង ខ្មែរ នៅ​វិទ្យាល័យ​ព្រះមុនីវង្ស បាត់ដំបង​។​
-១៩៦៧-១៩៧២ នាយក​វិទ្យាល័យ​មោងឫស្សី បាត់ដំបង​។​
-១៩៧២-១៩៧៥ ជា​អ្នកតំណាងរាស្ត្រ នៅ​សភាជាតិ ជា​ប្រធាន​គណៈកម្មការ​នីតិកម្ម​។​
-១៩៧៥-១៩៧៩ ជា​កសិករ​ភូមិព​ពឹង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​
-១៩៧៩-១៩៨៤ ប្រធាន​ទី​រួម​ខេត្តកំពង់ធំ​។​
-១៩៨៤-១៩៩៣ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ វិចិត្រសិល្បៈ​ភ្នំពេញ​។​
-១៩៩៣-១៩៩៨ អគ្គនាយក​បច្ចេកទេស ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
-១៩៩៨-២០០០ ទីប្រឹក្សា​ច្បាប់​ប្រធាន គ​.​ជ​.​ប​។​
-២០០០-២០០៧ ទីប្រឹក្សា​ច្បាប់​លោក ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​។​
-២០០៧ ដល់​បច្ចុប្បន្ន ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជាប់ឆ្នោត​ប្រធាន គ​.​ជ​.​ប​។​
-​សមាសភាព សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី​ចំនួន​០៩​នាក់ បាន​លេចចេញ​ជា​រូបរាង​ហើយ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​នៅក្នុង​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៥ ដោយមាន​សម្លេង​១១៣ លើ​១១៧ ហើយ​ក្នុងនោះ លោក ស៊ិ​ក ប៊ុន​ហុក បេក្ខភាព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន និង​លោក គួ​យ ប៊ុន​រឿន បេក្ខភាព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន ហើយ​០៧​នាក់​ទៀត ជា​សមាជិក​៕9-4-15-sp-4