កូរ៉េ ៖ ប្រជាជននៅទីក្រុងកំពង់ផែ ប្រទេសចិន ជាប់ព្រំដែន ជាមួយ ប្រទេសកូរ៉េខាងជើង មានប្រតិកម្មដោយវិជ្ជមាន ចំពោះផែនការ របស់ប្រទេសកូរ៉េខាងជើង ដើម្បីបិទ ទីតាំង សាកល្បងនុយក្លេអ៊ែរ របស់ខ្លួន។ ប្រទេសកូរ៉េខាងជើង បានប្រកាសថា និងប្រើប្រាស់ គ្រឿងផ្ទុះ ដើម្បីបិទ ផ្លូវរូងក្រោមដីនៃទីតាំងសាកល្បងនុយក្លេអ៊ែរ។ ទីក្រុងព្យុងយ៉ាង បានអញ្ជើញ ក្រុមអ្នកកាសែតអន្តរជាតិ ដើម្បីអង្កេតពីការបំផ្លាញ ដោយគ្រឿងផ្ទុះ នៃទី តាំង ពុងយេរី ។
នៅលើដងទន្លេរ យ៉ាលូ ក្នុងទីក្រុងដាងដុង ដែលជាគោលដៅទេសចរណ៏ ដ៏មានប្រជាប្រីយសំរាប់អ្នកទាំងឡាយណាដែលមានបំណងទស្សនារដ្ឋនៃប្រទេសកូរ៉េខាង ជើង ពីផ្នែកម្ខាង ដែលប្រជាជនក្នុងតំបន់អាចមើលឃើញការបិទទីតាំងសាកល្បងនុយ ក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានពន្យាពេលកិច្ចពិភាក្សាជាមួយទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយបានឡើង ឡើងពី សកម្មភាពសមយុទ្ធដែនអាកាស រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រទេសកូរ៉េខាងជើងមិនពេញចិត្ត៕