ក្រសួងព័ត៌មាន ក្រើនរំលឹកប្រព័ន្ធផ្សព្វផ្សាយចៀសវាងប៉ះពាល់ព្រះមហាក្សត្រ និងសន្តិសុខជាតិ
ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ បានជូនដំណឹងដល់ម្ចាស់ ស្ថានីយ វិទ្យុ-ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងអស់ ចៀសវាង ដក ស្រង់ ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានាមកផ្សព្វផ្សាយ ឬផ្សាយបន្ដ ដែលធ្វើ ឱ្យប៉ះពាល់ដល់ ព្រះរាជកិត្ដិយសរបស់ព្រះមហាក្សត្រ និងសន្ដិសុខជាតិរបស់កម្ពុជា។
ក្នុងលិខិតរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយ ឯ.ឧ អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួង ព័ត៌មាន បានក្រើនរំលឹកឲ្យមានការគោរពវិជ្ជាជីវៈ គោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ជា ពិសេសអង្គព្រះមហាក្សត្រ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងលិខិតដដែលរបស់ ឯ.ឧ អ៊ុក ប្រាថ្នា បានលើកឡើងថា ៖