ប៉ោយប៉ែត ៖ បុរសម្នាក់រត់គេចខ្លួន៣ថ្ងៃ បន្ទាប់ពីវាយបុរសម្នាក់ទម្លាក់ទឹកស្រះត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨ នៅក្នុងភូមិភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ជនសង្ស័យមានឈ្មោះ អ៊ីវ ប៊ុនម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅក្នុងភួមិកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ មានប្រសាសន៏ថាក្រោយពេលស្រាវជ្រាវសាច់ញាតិនិងគ្រួសាររងគ្រោះបានអោយដឹងគឺជនរងគ្រោះចេញពីផ្ទះទៅផឹកស៊ីរោងការអ្នកជិតខាងក្នុងភូមិនៅម៉ោង៦ល្ងាចកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៨ រហូតដល់ម៉ោង១១យប់ មិនឃើញមកផ្ទះតាមទៅរកនៅកន្លែងរោងការតែអ្នកនៅទីនោះ ប្រាប់ថាចេញទៅផ្ទះហើយ ទើបត្រឡប់មកផ្ទះវិញលុះព្រឹកឡើងថ្ងៃទី២៥ ខែឆ្នាំដដែល ទើបទទួលព័ត៌មានប្រទះឃើញសាកសពប្តីនៅក្នុងស្រះទឹកត្រូវគេសំលាប់ទំលាក់ទឹកស្រះ។
លោកបញ្ជាក់ថា លុះនៅព្រឹកថ្ងៃកើតហេតុលោកកំណត់មុខសញ្ញារហូតឈានទៅដល់ឃាត់ខ្លួនឃាតករដៃដល់ម្នាក់ខាងលើឈ្មោះ អ៊ីវ ប៊ុនម៉ៅ តែម្ដង។
ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យបានសារភាពថា គឺខ្លួនពិតជាបានសំលាប់ជនរងគ្រោះពិតមែន ដោយជនរងគ្រោះផឹកស៊ីស្រវឹងនៅរោងការទំនាស់ពាក្យសំដីហើយបានវាយ និងឡើងជង្គង់ទៅខ្លួនទើបខឹងហើយលួងលោមបបួលនិងជូនទៅផ្ទះចេញរោងការបានប្រមាណជិត២០០ម៉ែត្រយប់ស្ងាត់បានកាច់មេឃដើមចាន់គីរីក្បែរផ្លូវប៉ុនកដៃវាយទៅលើជនរងគ្រោះបណ្តាលដួលសន្លប់ហើយអូសតំលាក់ទឹកស្រះទើបបណ្តាលស្លាប់ហើយត្រឡប់ទៅរោងការវិញ។
លោក បានបញ្ជាក់ថា៖ដោយយោងតាមចម្លើយសារភាពនិងវត្ថុតាងធ្វើឃាតកម្មត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់។
បញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ កង ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី បានជិះម៉ូតូទៅចូលរួមពិធីមង្គលការបងប្អូន នៅក្នុងភូមិជាមួយគ្នាចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១ពាន់ម៉ែត្រហើយត្រូវឃាត្តកខាងលើបានវាយសម្លាប់អូសដាក់ទឹកស្រះ អំឡុងម៉ោង១១យប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ ឋិតក្នុងភូមិកើតហេតុខាងលើ៕