វៀតណាម ៖ អគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាម បាននាំចូលរថយន្តចំនួន 528200 គ្រឿង ដែល សរុបជាទឹកប្រាក់ជិត 11.7 ពាន់លានដុល្លារ នៅក្នុងកំឡុងឆ្នាំ 2011-2017 ដែល ក្នុងនោះមានរថយន្តទេសចរណ៏ធនតូច ចំនួន 236520 គ្រឿង មានតម្លៃប្រមាណ 3.1 ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេល 7 ឆ្នាំកន្លងមកនេះ ប្រទេសវៀតណាម បាននាំចូលរថយន្ត ពីប្រទេសឥណ្ឌា ថៃ ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង។ ក្រុមអ្នកជំនាញក្នុងតំបន់ បាននិយាយថា ប្រទេសថៃ និងឥណ្ឌូនេស៊ី កំពុងនាំចេញរថយន្តកាន់តែច្រើន ទៅប្រទេសវៀតណាម ដោយសារតែការលុបបំបាត់ពន្ធលើគ្រឿងបរិក្ខារដែលបានផលិតទាំងស្រុង ពីបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងខែមករា ហើយអ្នកជំនាញក្នុងស្រុកបាននិយាយថា ប្រទេសវៀតណាម ក៏បានទម្លាក់អត្រាពន្ធលើយានយន្តកម្លាំងតូចផងដែរ។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមឱ្យដឹងថា អត្រា ក្នុងស្រុកនៃរថយន្ត ដែលផលិតនៅប្រទេសថៃ និងឥណ្ឌូនេស៊ី មានជាង 80 ភាគរយ ។
ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ប្រទេសវៀតណាម បាននាំចូលរថយន្តដែលបានផលិត រួច ដូចជារថយន្តទេសចរណ៏ រថយន្តដឹកទំនិញ និងរថយន្តក្រុង ហើយសមាសធាតុសម្រាប់ដំឡើងមានចំនួនសរុបជិត 1.2 ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ 32.2% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ៕