អង់គ្លេស ៖ លោក ភីលីព ហាម៉ុន Philip Hammond រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហភាពអឺរ៉ុប បាននិយាយថា ប្រទេសអង់គ្លេស នឹងបង្កើតប្រព័ន្ធរុករកផ្កាយរណបដាច់ដោយឡែករបស់ខ្លួន ប្រសិនជាប្រទេសអង់គ្លេស បាត់បង់សិទ្ធិប្រើប្រាស់គម្រោង ហ្គាលីឡេ ។
ចក្រភពអង់គ្លេស បានប្រាប់សហភាពអឺរ៉ុបថា ខ្លួននឹងទាមទារការបង់ប្រាក់ចំនួន 1 ពាន់លានផោន ស្មើនឹង 1.34 ពាន់លានដុល្លារ ប្រសិនបើប្លុកនេះ រឹតបន្តឹងការចូលទៅកាន់គំរោងហ្គាលីឡេ ។
លោកហាម៉ុនបានបន្ថែមថា ប្រទេសអង់គ្លេសបានដឹងអំពី “ការកំណត់ពេលវេលា” ជាមួយនឹងពេលវេលាតិចតួច ដែលអាចចរចា ស្តីពីការចាកចេញរបស់ខ្លួន ពីសហភាពអឺរ៉ុប ប៉ុន្តែបានចាត់ទុកការចរចាដែលកំពុងប្រព្រឹត្តទៅថាប្រកបដោយការស្ថាបនា ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោកបានថ្លែងបែបនេះ មុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រូស៊ែល ដែលអនុប្រធានគណៈកម្មការអឺរ៉ុប លោក វ៉ាល់ឌីល ដុំប្រូស្គី Valdis Dombrovskis បាននិយាយថា ត្រូវបានរួមចំណែកដល់សហព័ន្ធធនាគារ។
ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រីហិរញ្ញវត្ថុបែលហ្ស៊ិក លោកចូហាន វ៉ាន់ អូវឺវែល Johan Van Overtveldt និងរដ្ឋមន្ត្រីហិរញ្ញវត្ថុហូឡង់លោក វ៉ូបគេ ហូស្ត្រា Wopke Hoekstra បានសម្តែងការពេញចិត្តចំពោះសំណើ សម្របសម្រួល ដែលដាក់នៅលើតុចចារ ដោយប្រធានក្រុមប្រឹក្សាប្រទេសប៊ុលហ្គារី៕