រុស្ស៊ី ៖ ប្រធានាធិបតីបារាំង លោកអេម៉ាញ៉ូអែល ម៉ាក្រុន Emmanuel Macron បាននិយាយ ថា ប្រធានាធិបតីបារាំង និងរុស្ស៊ី មានបំណងបង្កើតយន្តការសម្របសម្រួល រវាងប្រទេសមហាអំណាចពិភពលោក ដើម្បីជំរុញដំណោះស្រាយនយោបាយ នៅប្រទេសស៊ីរី។
លោក ម៉ាក្រុន បាននិយាយថាគំនិតនេះ គឺដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដែលអនុវត្តដោយដំណើរការ រួមមានប្រទេសរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ និង “ក្រុមតូច” ដែលត្រូវបានផ្តួចផ្តើមដោយ ប្រទេសបារាំង និងចក្រភពអង់គ្លេស អាល្លឺម៉ង់ ហ្ស៊កដានី សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត។
លោកម៉ាក្រុន បាននិយាយថា ភាគីទាំងពីរបានឯកភាពថា គួរតែមានការផ្តោតសំខាន់លើ រដ្ឋធម្មនុញ្ញថ្មី និងបង្កើតការបោះឆ្នោត រួមបញ្ចូលទាំងប្រជាជនស៊ីរី និង ជនភៀសខ្លួនទាំងអស់។
ក្រុមអន្ដរជាតិពីមុន ៗ ដែលបានច្រានចោលគូប្រជែង ប្រធានាធិបតី លោក បាសាល អាល់ អាសាដ ជាមួយអ្នកគាំទ្ររបស់លោក រហូតមកដល់ពេលនេះ បានបរាជ័យក្នុងការរកដំណោះស្រាយចំពោះសង្គ្រាមស៊ីវិល 7 ឆ្នាំ ក្នុងប្រទេសនេះ៕