វិញ្ញាសារ១៤ប្រភេទនឹងដាក់ប្រកួតមុនគេពេលបើកឆាកកីឡាជាតិលើកទី២
កីឡា ៖ មហាព្រឹត្តិការណ៍កីឡាជាតិលើកទី២ នឹងរៀបចំពិធីបើកជាផ្លូវការនៅវេលាម៉ោង ៥ ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។ ដោយឡែកនៅថ្ងៃបើកឆាកនេះដែលក៏មានប្រភេទកីឡាចំនួន ១៤ នឹងធ្វើការប្រកួតប្រជែង។
ប្រភេទកីឡាដែលត្រូវប្រកួតថ្ងៃនេះរួមមាន អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះបុរស,បាល់ទាត់បុរស, ចំបាប់, តេក្វាន់ដូ ITF, វាយកូនបាល់, បាល់ទះក្នុងសាលបុរស, បាល់ទះក្នុងសាលនារី, ប៉េតង់, វូវីណាម, យូដូ, និង សីដក់ ផងដែរ៕