ចិន ៖ ផ្ទះជាង១៦០០ខ្នង ត្រូវបានរាយការណ៏ថា ត្រូវបានបំផ្លាញ បន្ទាប់ពី រញ្ជួយដី កំរិត 5.7 រិចស្ទឺរ ដែលបានវាយប្រហាមកលើក្រុង សុងយួន ប្រទេសចិន ប៉ែកឥសាន នៅព្រឹក ថ្ងៃច័ន្ទនេះ។ រញ្ជួយដី បានកើតឡើងនៅម៉ោង ១និង៥០នាទី ម៉ោងនៅក្នុងក្រុងប៉េកាំង ដែលបានបង្ខំឲ្យប្រជាជនក្នុងតំបន់ ជន្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេភ្លាមៗ។
របាយការណ៍បឋមចេញផ្សាយ នៅព្រឹកថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា ការបំផ្លាញដ៏ធ្ងន់ធ្ងរ រួមមាន ផ្ទះជាង២០០ខ្នងនៅជិតចំណុចរញ្ជួយក្នុងស្រុក នីងជាន ដែលរងការបំផ្លាញខ្លាំង បំផុត។ ខណៈពេលអាជ្ញាធររៀបចំ កសាងជំរុំបណ្តោះអាសន្ន ប្រជាជនក្នុងតំបន់ ត្រូវបាន ស្នើរ ឲ្យស្នាក់នៅជាមួយសាច់ញាតិរបស់ពួកគេ រហូតដល់មានព័ត៌មានបន្ថែម។ កសិករនៅ ក្នុង ភូមិយ៉ាមូទុ បានប្រទះឃើញរូងដ៏ជ្រៅច្រើនកន្លែង ក្នុងតំបន់ខិសៗគ្នានៅវាលកសិដ្ឋាន របស់ពួកគេ ។
នៅមិនទាន់មានរបាយការណ៏ស្តីពីការស្លាប់ និងរងរបួសនៅឡើយ ហើយ ការផ្គត់ផ្គង់ជំនួយបន្ទាន់កំពុងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ទទួលរងការវាយប្រហាខ្លាំង៕