មីយ៉ាន់ម៉ា ៖ យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានទទួលជនភៀសខ្លួនត្រឡប់មកវិញលើកដំបូងចំនួន៦២នាក់ តាម រយៈ ជំរុំទទួលជនភៀសខ្លួន ង៉ា ឃូយ៉ា ក្នុងរដ្ឋរ៉ាក់ខាញ ជាអ្នកដែលបានភៀសខ្លួន ចូល ទៅកាន់ ប្រទេសបង់ក្លាដេស ដោយសារតែជម្លោះក្នុងរដ្ឋរ៉ាក់ខាញ។
ប្រជាជនធ្វើមាតុភូមិ និវត្តន៏ រួមមាន ប្រជាជន៥៨នាក់ ដែលត្រូវបានលើកលែងទោសដោយ ប្រធានាធិបតី និង៤នាក់ លើកលែងដោយរដ្ឋអាជ្ញារ។ ពួកគេបានវិលត្រឡប់ជាលើកដំបូង ដោយការ រៀបចំដោយខ្លួនឯង ដែលជនភៀសខ្លួនទាំងនេះ ត្រូវបានឃាត់ខ្លួនដោយ អាជ្ញាធរមីយ៉ាន់ ម៉ា កាលពីពេលដំបូង។ សេចក្តីថ្លែងការណ៏៍បានឲ្យដឹងថា អនុលោមទៅតាមកិច្ចព្រម ព្រៀង ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លា ដេស អ្នកដែលវិលត្រឡប់មកវិញទាំងនេះ និងត្រូវ បានផ្ទេរទៅកាន់ ជំរុំផ្លាស់ប្តូរ ឡាហ្វូខុង ក្នុងតំបន់មួងតៅ បន្ទាប់ពីការពិនិត្យផ្ទៀងផ្ទាត់ ត្រឹមត្រូវ។ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដេសបានឈានដល់កិច្ចព្រមព្រៀងមួយ លើការរៀបចំពាក់ព័ន្ធទៅនឹង ការវិលត្រឡប់មកវិញ នៃប្រជាជនភៀសខ្លួន ពីរដ្ឋរ៉ាក់ខាញ កាលពីថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំកន្លងទៅនេះ។
ភាគីប្រទេសមីយ៉ាន់ម៉ា បានរៀបចំទទួល ជនភៀសខ្លួនត្រឡប់មកវិញ ដោយបង្កើតមជ្ឈមណ្ឌលទទួលចំនួន២ ទីមួយមជ្ឈមណ្ឌល ង៉ាឃូយ៉ា និងមជ្ឈមណ្ឌលតាំងពីយ៉ូឡាត់វ៉េ និងជំរុំផ្ទេរ ឡាហ្វូខួង ក្នុងតំបន់មួងតៅ។ ក្រុមភេរវជនជ្រុលនិយម កងទ័ពអារ៉ានកាន់ រ៉ូហ៊ីនយ៉ា សាល់វ៉េសិន បានបើកការវាយ ប្រហា មកលើប៉ូស្ត៏ប៉ូលីសក្នុងរដ្ឋរ៉ាក់ខាញកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំកន្លងទៅនេះ ដែលធ្វើឲ្យប្រជាជនភៀសខ្លួន ចេញពីតំបន់ជាច្រើន ក្នុងស្រុក មួងតៅ៕