ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួប លោក ប៊ៀល ឡុងហឺស(H.E. Bill Longhurst) ឯកអគ្គរាជទូតអង់គ្លេស ជំរាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅទីស្តីការក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៨ នេះ ។
បន្ទាប់ពីចប់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៏ឲ្យដឹងថា៖ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីកម្ពុជា អង់គ្លេសលើគ្រប់ វិស័យ។ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណអង់គ្លេសគាំទ្រកម្ពុជាលើសកម្មភាពដោះមីន និងជំនួយសាលាក្តីខ្មែរក្រហម និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។
ទំនាក់ទំនងនៃប្រទេសទាំងពីរបានធ្វើឲ្យមានការកើន ឡើងផ្លាស់ប្តូរពាណិជ្ជកម្ម និងការកើនឡើងទេសចរណ៍អង់គ្លេសមកកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា គ ជ ប ត្រៀមរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ តម្លាភាព ដែលមាន ២០ គណបក្សចូលរួម ហើយគណបក្សខ្លះតាំងខ្លួនជាគណបក្សប្រឆាំងដែលជា ការអនុវត្តតាមគោលការណ៏ប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពនីតិរដ្ឋនៅកម្ពុជា។
លោ ប៊ៀល ឡុងហឺសឯកអគ្គរដ្ឋទូតអង់គ្លេស បានមើលឃើញការរីចំរើនខ្លាំងផ្នែកសេដ្ឋកិច្ច ហើយសេដ្ឋ កិច្ចកម្ពុជាបន្តកើនឡើងនៅក្រោយការ បោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៨ ។
លោក ប៊ៀល ឡុងហឺស បានបញ្ជាក់ថា ជំហររបស់អង់គ្លេសបន្តផ្តល់ជំនួយបោសសំអាតមីន និងបន្តជំរុញអ្នកវិនិយោគអង់គ្លេសឲ្យកាន់តែច្រើនមកកម្ពុជា។អង់ គ្លេសតាមដានយ៉ាងយកចិត្តដាក់បំផុត៕